អាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បត្តិ៍នេះបានឲ្យដឹងថាអ៊ីស្រាអែលនឹងក្លាយជាប្រទេសតែមួយគត់ដែលគេចផុតពីសំណើរបស់រដ្ឋបាលលោកដូណាល់ត្រាំក្នុងការកាត់ជំនួយបរទេស ។
សំណើថវិកាពីសេតវិមាន White House រួមមានការកាត់បន្ថយថវិកាក្រសួងការបរទេសរហូតដល់ទៅ៣ភាគ ការកាត់បន្ថយទាំងឡាយដែលភាគច្រើនផ្តោតលើគោលដៅនៃបម្រែបម្រួលអាកាសធាតុ ការផ្សព្វផ្សាយប្រជាធិបតេយ្យនិងកម្មវិធីសុខាភាព ក៏ដូចជាគម្រោងជំនួយភាគបរទេសយ៉ាងច្រើនលើសលុប។
សរុបមកថវិកាចំនួន១៧,៣ប៊ីលានដុល្លារនឹងត្រូវបានកត់បន្ថយពីកញ្ចប់ថវិកាក្រសួងការបរទេស ដែលក្នុងនោះមាន៥០ប៊ីលានដុល្លារ។ ចំណែកសភាគឺមិនទំនងជាអនុម័តនូវសំណើរបស់សេតវិមានឡើយ ហេតុដូច្នេះការប៉ះពាល់គឺនៅតែមិនត្រូវបានគេដឹងយ៉ាងណាដដែល ។
លោក Mark Toner អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថាជំនួយសហរដ្ឋអាមេរិកទៅកាន់អ៊ីស្រាអែលដែលសរុបជាទឹកប្រាក់ចំនួន៣,១ប៊ីលានដុល្លារសម្រាប់ឆ្នាំនេះនឹងមិនជាប់ពាក់ព័ន្ធអ្វីនឹងសំណើរកាត់ជំនួយបរទេសតាមផែនការណ៍របស់លោកត្រាំឡើយ ។
មួយវិញទៀតអ៊ីស្រាអែលនឹងទទួលបានជំនួយពីអាមេរិកច្រើនជាងប្រជាជាតិដទៃ។ រីឯអ្នកបន្ទាប់ដែលទទួលបានជំនួយពីសហរដ្ឋអាមេរិកច្រើនជាងគេបំផុតទី២គឺអេហ្ស៊ីប។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា