Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិបាញ់​ប្រហារ​ ទូកជនភៀស ខ្លួនសូម៉ាលី​ នៅសមុទ្រ​យេម៉ែនស្លាប់​ជាង​៤០នាក់

បាញ់​ប្រហារ​ ទូកជនភៀស ខ្លួនសូម៉ាលី​ នៅសមុទ្រ​យេម៉ែនស្លាប់​ជាង​៤០នាក់

យ៉េមែន៖ ប្រភពផ្លូវការមួយបានឲ្យ​ដឹងកាលពីថ្ងៃសុក្រ​ថា​មានមនុស្ស​ជាង​៤០​នាក់​រួមមាន​ស្ត្រីនិងកុមារ​ត្រូវបានបាញ់​សម្លាប់​នៅលើ​ទូក​មួយគ្រឿង​ដែល​ផ្ទុក​​ជនភៀសខ្លួន​សូម៉ាលី​ក្នុង​សមុទ្រ​ក្រហម​ឆ្ពោះទៅ​ប្រទេស​យេម៉ែន​។

ភ្លាមៗនោះ​វា​ពុំទាន់មានភាព​ច្បាស់ការនៅឡើយទេចំពោះ​អ្នក​ដែលស្ថិតនៅ​ពីក្រោយ​ខ្នង​ការ​វាយប្រហារនេះ ។​

​ប្រភពបន្តថា​ជនភៀសខ្លួន​ជាច្រើននាក់នោះ​ត្រូវាបន​វាយប្រហារ​ដោយ​អាវុធ​ធុ​ន​ស្រាល​នៅលើ​ដែនទឹក​ដែល​ស្ថិតនៅ​ឆ្ងាយពី​ក្រុង​ធំបំផុត​ទី៤របស់យេម៉ែន​ដែល​កាន់កាប់​ដោយ​ពួកឧទ្ទាម​ ប៉ុន្តែ​ទូក​នោះ​រៀបចំចូលចត​នៅទីក្រុងកំពង់ផែនេះ​។

អង្គការ​អន្តរជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ដែលបំពេញបេសកកម្មក្នុងប្រទេស​​យេម៉ែន​បានថ្លែងថា​សាកសព​ចំនួន​៤២នាក់​ត្រូវបានរកឃើញ​។

ចំណែកមន្ត្រីកំពង់បានថ្លែងថា​ជនជាតិ​សូម៉ាលី​ជាច្រើននាក់​ដែល​នៅ​រស់រាន់ជីវិត​ពី​ការវាយប្រហារ​នោះ​ ក៏ដូចជា​ឈ្មួញ​ទុច្ចរិត៣នាក់​ត្រូវបាន​ឃាត់ខ្លួន​​បញ្ជូន​ទៅ​កាន់ពន្ធនាគារ​ក្រុងតែម្តង ។ រីឯមនុស្ស​ជាង​៣០នាក់ផ្សេងទៀត​ដែលរង​របួស​ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។

គួរបញ្ជាក់ថា​ទីភ្នាក់ងារ​ Saba ដែលគ្រប់គ្រងដោយ​ពួកឧទ្ទាម​បានចោទប្រកាន់​សម្ព័ន្ធមិត្ត​ដែលដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត​ជាអ្នក​វាយប្រហារ​លើជនភៀស​ខ្លួនទាំងនោះ​ពីដែនអាកាស​ ប៉ុន្តែ​ក្រុមការងារពុំបានផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​មឡើយ​ជុំវិញការលើកឡើងបែបនេះ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES