ថៃ៖ ប៉ូលិសថៃបានថ្លែងកាលពីថ្ងៃអាទិត្យថាពួកគេបានលាតត្រដាងបង្ហាញនូវជនដែលប៉នប៉ងលួចធ្វើឃាតនាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីការដកហូតបាននូវអាវុធលាក់ទុករបស់សកម្មជនប្រឆាំងនិងសភានីតិបញ្ញត្តិដែលរត់គេចខ្លួន។
វាគឺជាការរកឃើញអាវុធថ្មីចុងក្រោយនៅឃ្លាំងស្តុកទុកមួយដែលជាកម្មសិទ្ធិរបស់សមាជិកក្រុមចលនាអាវក្រហម ជាក្រុមនយោបាយមួយដែលស្ម័គ្រស្មោះជាមួយនិងនាយករដ្ឋមន្ត្រីនិរទេសខ្លួនលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ។
ប៉ូលិសកាលពីថ្ងៃសៅរ៍បានរកឃើញកាំភ្លើងរ៉ាហ្វាល់និងគ្រាប់បែកដៃជាច្រើនដើម និងគ្រឿងផ្ទុះរាប់ពាន់នៅលំនៅឋានមួយដែលជាកម្មសិទ្ធិរបស់មេដឹកនាំអាវក្រហមលោក Wuthipong Kochathamakun ដែលបានរត់គេចខ្លួនចាប់តាំងពីមានរដ្ឋប្រហារយោធា ។
ប៉ូលិសក៏ចាប់ខ្លួនបានបុរស៩នាក់ផងដែរដែលពាក់ព័ន្ធនឹងការដកហូតអាវុធទាំងនោះ ដោយលើកឡើងថាពួកគេមានភស្តុតាងច្បាស់លាស់ក្នុងការដាក់បន្ទុកជនសង្ស័យទាំងនោះហើយការពង្រីកបណ្តាញរបស់ពួកគេគឺបាននិងកំពុងដាក់ទិសដៅបង្កភាពវឹកវរដល់ប្រទេសថៃ ។
ទោះជាយ៉ាងណាមេប៉ូលិសជាតិលោក Jakthip Chaijinda បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថាយើងបានរកឃើញកាំភ្លើងមួយដើមដែលមានបំពាក់មកជាមួយដោយកែវយុតសម្រាប់បាញ់ស៊ីប។ ដែលយើងប្រាកដបានថានេះគឺមិនមែនទុកសម្រាប់បាញ់បក្សីឡើយប៉ុន្តែវានឹងត្រូវបានគេប្រើប្រាស់សម្រាប់ទុកធ្វើឃាតមេដឹកនាំរបស់ប្រទេសនេះដែលសំដៅលើលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអ៊ូឆា តែម្តង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា