Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិប៉ូលិសថៃ​ បង្ហាញ មុខសញ្ញាប៉នប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី

ប៉ូលិសថៃ​ បង្ហាញ មុខសញ្ញាប៉នប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី

ថៃ៖ ប៉ូលិសថៃ​បានថ្លែងកាលពីថ្ងៃអាទិត្យ​ថា​ពួកគេបាន​លាតត្រដាង​បង្ហាញនូវ​ជន​ដែល​ប៉នប៉ង​លួចធ្វើឃាត​នាយករដ្ឋមន្ត្រី​​ថៃ​ បន្ទាប់ពី​​ការដក​ហូត​បាន​នូវ​អាវុធ​លាក់ទុករបស់សកម្មជន​ប្រឆាំងនិង​សភានីតិបញ្ញត្តិដែល​រត់គេចខ្លួន។

វាគឺជា​ការរកឃើញអាវុធថ្មី​ចុងក្រោយ​នៅ​ឃ្លាំងស្តុកទុកមួយ​ដែល​ជា​កម្ម​សិទ្ធិ​របស់​សមាជិក​ក្រុម​ចលនា​អាវក្រហម​ ជាក្រុមនយោបាយ​មួយ​ដែលស្ម័គ្រ​ស្មោះ​ជាមួយនិង​នាយករដ្ឋមន្ត្រីនិរទេសខ្លួនលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ។

ប៉ូលិស​​កាលពីថ្ងៃសៅរ៍បានរកឃើញកាំភ្លើងរ៉ាហ្វាល់​និងគ្រាប់បែកដៃជាច្រើន​ដើម​ និងគ្រឿងផ្ទុះ​រាប់ពាន់​នៅ​លំនៅឋាន​មួយ​ដែល​ជាកម្មសិទ្ធិរបស់​មេដឹកនាំ​អាវក្រហម​លោក Wuthipong  Kochathamakun ដែល​បាន​រត់គេចខ្លួនចាប់តាំងពី​មាន​រដ្ឋប្រហារយោធា ។

​ប៉ូលិសក៏ចាប់ខ្លួន​បាន​បុរស៩នាក់​ផងដែរដែលពាក់ព័ន្ធនឹង​ការ​ដកហូត​អាវុធ​ទាំង​នោះ​ ដោយលើកឡើងថា​ពួកគេ​មានភស្តុតាង​ច្បាស់លាស់​ក្នុងការ​ដាក់បន្ទុក​ជន​សង្ស័យទាំងនោះ​ហើយ​ការពង្រីកបណ្តាញរបស់ពួកគេ​គឺបាននិងកំពុង​ដាក់ទិសដៅ​បង្ក​ភាព​វឹកវរ​ដល់​ប្រទេស​ថៃ ។

ទោះជាយ៉ាងណាមេប៉ូលិស​ជាតិ​លោក Jakthip Chaijinda បានថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា​យើងបានរកឃើញកាំភ្លើង​មួយដើម​ដែល​មាន​បំពា​ក់មកជាមួយ​ដោយ​កែវយុតសម្រាប់បាញ់​ស៊ីប​។ ដែលយើង​ប្រាកដ​បាន​ថា​នេះ​គឺមិនមែនទុក​សម្រាប់បាញ់​បក្សី​ឡើយប៉ុន្តែ​វានឹង​ត្រូ​វបាន​គេ​ប្រើ​ប្រា​ស់​សម្រាប់​​ទុកធ្វើឃាត​មេដឹកនាំរបស់ប្រទេសនេះ​ដែលសំដៅលើលោកនាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ ច័ន្ទអ៊ូឆា តែម្តង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES