Monday, July 14, 2025
Homeព័ត៌មានអន្តរជាតិបំផ្ទុះគ្រាប់​ បែកក្នុងរថយន្ត​ខាង ត្បូង​អាហ្វហ្គានីស្ថាន ស្លា​ប់និង​របួស​១១នាក់

បំផ្ទុះគ្រាប់​ បែកក្នុងរថយន្ត​ខាង ត្បូង​អាហ្វហ្គានីស្ថាន ស្លា​ប់និង​របួស​១១នាក់

អាហ្វហ្គានីស្ថាន៖ មន្ត្រីក្នុងស្រុក​បានឲ្យ​ដឹងនៅថ្ងៃអង្គារថា​យ៉ាង​ហោចណាស់​មាន​កងជីវពល​គាំទ្ររដ្ឋាភិបាល​៣នាក់​​បាន ស្លាប់ បាត់ បង់ ជីវិត​និង​៨នាក់​ផ្សេង​ទៀត​រងរបួស​ក្នុង​ហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្ត​មួយគ្រឿង​​នៅ​ខេត្ត Helmand ភាគខាងត្បូងប្រទេស​អាហ្វហ្គានីស្ថាន។

យោងតាមមន្ត្រី​ដែលសុំមិនបញ្ចេញឈ្មោះ​បញ្ជាក់ថា​ជនអត្តឃាតម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​ដែល​មាន​ផ្ទុក​ក្នុង​រថយន្ត​របស់ខ្លួន​នៅ​ក្បែរ​ប៉ុស្តិ៍ត្រួតពិនិត្យ​សន្តិសុខ​មួ​យ​កន្លែង​​ ដែលគេស្គាល់ថា​ប៉ុស្តិ៍ Sangorian ក្នុងស្រុក​ Gereshk កាលពី​រាត្រី​ថ្ងៃ​ច័ន្ទ​​​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៣នាក់​នៅនឹងកន្លែង​និង​របួសសរុប៨នាក់​។

អ្នកនាំពាក្យរដ្ឋាភិបាល​ខេត្ត Helmand លោក Omar Zawak បានអះអាងថា​នៅ​ក្នុង​ឧប្បត្តិហេតុនេះពុំមាន​ការ​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ចំនួន​អ្នកស្លាប់​ឡើយ​។ ចំណែក​ការស៊ើបអង្កេត​គឺបានចាប់ផ្តើម​ធ្វើឡើង​ផងដែរចំពោះករណីនេះ ។

សូមបញ្ជាក់ថា​ខេត្តដាំដើមអាភៀន​និងមានទីរួមខេត្ត​ឈ្មោះ Lashkar Gah ស្ថិតនៅ​ចម្ងាយ​៥៥៥គីឡូម៉ែត្រ​នៃភាគខាងត្បូង​រដ្ឋធានី កាប៊ុលរបស់​អាហ្វ​ហ្គា​នីស្ថាន​មួយនេះ​ជាកន្លែងកើតហេតុ​នៃងើប​ការ​បះបោរមួយ​ដឹកនាំ​ដោយ​ពួក​តាលីបង់​​កាលពីប៉ុន្មានឆ្នាំមុន ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES