អាហ្វហ្គានីស្ថាន៖ មន្ត្រីក្នុងស្រុកបានឲ្យដឹងនៅថ្ងៃអង្គារថាយ៉ាងហោចណាស់មានកងជីវពលគាំទ្ររដ្ឋាភិបាល៣នាក់បាន ស្លាប់ បាត់ បង់ ជីវិតនិង៨នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងនៅខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថាជនអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់បែកដែលមានផ្ទុកក្នុងរថយន្តរបស់ខ្លួននៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែង ដែលគេស្គាល់ថាប៉ុស្តិ៍ Sangorian ក្នុងស្រុក Gereshk កាលពីរាត្រីថ្ងៃច័ន្ទបណ្តាលឲ្យមានមនុស្សស្លាប់៣នាក់នៅនឹងកន្លែងនិងរបួសសរុប៨នាក់។
អ្នកនាំពាក្យរដ្ឋាភិបាលខេត្ត Helmand លោក Omar Zawak បានអះអាងថានៅក្នុងឧប្បត្តិហេតុនេះពុំមានការផ្តល់ព័ត៌មានលម្អិតអំពីចំនួនអ្នកស្លាប់ឡើយ។ ចំណែកការស៊ើបអង្កេតគឺបានចាប់ផ្តើមធ្វើឡើងផងដែរចំពោះករណីនេះ ។
សូមបញ្ជាក់ថាខេត្តដាំដើមអាភៀននិងមានទីរួមខេត្តឈ្មោះ Lashkar Gah ស្ថិតនៅចម្ងាយ៥៥៥គីឡូម៉ែត្រនៃភាគខាងត្បូងរដ្ឋធានី កាប៊ុលរបស់អាហ្វហ្គានីស្ថានមួយនេះជាកន្លែងកើតហេតុនៃងើបការបះបោរមួយដឹកនាំដោយពួកតាលីបង់កាលពីប៉ុន្មានឆ្នាំមុន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា