ប្លែកៗ៖ ឪពុកកំណាចម្នាក់បានកាត់ពងស្វាសនិងខ្វេះយកគ្រាប់ភ្នែករបស់ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ដោយសារតែគាត់គិតថាក្មេងជំទង់ម្នាក់នេះបាននិងកំពុងដេកជាមួយនិងកូនស្រីរបស់លោក ។
ក្រុមគ្រួសាររបស់ក្មេងប្រុសរូបនោះបាននិយាយថាកូនប្រុសគាត់ត្រូវបានចាប់ពង្រត់ដោយបុរសវ័យចំណាស់ម្នាក់និងមិត្តភក្តិរបស់ក្មេងនោះ៣នាក់នៅក្រុង Lahore ប្រទេសប៉ាគីស្ថានមុននឹងក្មេងនោះត្រូវបានកាត់អវយវៈចេញ។
ក្មេងជំទង់រូបនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកងទ័ពដើម្បីរៀបចំសង្គ្រោះជីវិត ប៉ុន្តែរូបគេបានខ្វះភ្នែកនិងពិការ ។
ហេតុការណ៍នេះបានកើតឡើងនៅពេលថ្ងៃកាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមគ្រួសាររបស់ក្មេងប្រុសបានអះអាងថាគ្រួសារក្មេងស្រីជាអ្នកទទួលខុសត្រូវហើយថែមទាំងទាមទារឲ្យចាត់វិធានការប្រឆាំងនិងពួកគេទៀតផង ។
ចំណែកឳពុករបស់ក្មេងប្រុសបានអះអាងថាឳពុកក្មេងស្រីនិងអ្នកមួយចំនួនអមដំណើរគាត់បានចាប់ពង្រត់កូនប្រុសរបស់យើងពីសាលាដែលគេរៀនហើយយកមកឆ្នេរខ្សាច់ក្បែរទន្លេ Ravi ។ ក្រោយមកពួកគេបានកាត់ពងស្វាសរបស់កូនប្រុសរបស់លោកដ៏ឃោរឃៅបំផុតហើយថែមទាំងខ្វេះភ្នែកចេញមកក្រៅទៀតផងជាការសងសឹក ហើយក្រោយមកក៏រត់គេចខ្លួនចេញពីកន្លែងនោះ។
ដោយឡែកមន្ត្រីប៉ូលិសជាន់ខ្ពស់លោក Haider Ashraf បានលើកឡើងថាយើងនឹងដាក់របាយការណ៍អំពីករណីនេះបន្ទាប់ពីធ្វើការស៊ើបអង្កេតរួចរាល់ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា