Friday, January 24, 2025
Homeព័ត៌មានជាតិប្រពន្ធ​ដេញ​វាយ​ប្តី បែរជា​ស្រែក​ថា ប្តី​វាយ​ប្រពន្ធ​ទៅ​វិញ

ប្រពន្ធ​ដេញ​វាយ​ប្តី បែរជា​ស្រែក​ថា ប្តី​វាយ​ប្រពន្ធ​ទៅ​វិញ

ភ្នំពេញ ៖ ប្តី​​​ប្រពន្ធ​ឈ្លោះ​ប្រកែក​ដេញ​វាយជេរ​គ្នា​តាមដង​ផ្លូវដោយប្រពន្ធជាអ្នកដេញវាយប្តី បែរជា​ចោទថាប្តីជាអ្នកវាយទៅ​វិញបង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​ឡើងនៅវេលា​ម៉ោង​៨និង​៣០នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែ​មេសា​ ឆ្នាំ​២០១៧​ នៅចំនុច​ក្រោយ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ ផ្លូវ​២៧១​ សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌ​មានជ័យ​ ។

​​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ប្តី​ប្រពន្ធ​២នាក់​មិនដឹង​ថា​ មានរឿង​អ្វី​នោះ​ទេ​គឺ​បាន​ដេញ​រត់​ជេរ​គ្នា​តាម​ដងផ្លូវ​២៧១​ក្នុង​ទិសដៅ​ពីត្បូងទៅជើង​ ដោយ​ឃើញ​មាន​ក្មេង​មានចាស់​ដេញ​តាម​មើល​ព្រោងព្រាត​ ហើយ ស្រ្តី​ជាប្រពន្ធ​បានស្រែក​ថា​ប្តី​ មកពី​ផឹកស៊ី​វិញ​រកវាយ​ទៅលើ​រូបគាត់ជាប្រពន្ធ​រហូត​មកដល់​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ ស្រាប់តែ​ឃើញ​នារី​ជាប្រពន្ធ​បែរជាវាយ​ប្តី​ទៅវិញ​ ហើយ​ព្រម​ទាំង​ទាញ​ខោលីអូ​ប្តី​ជាប់​ទៅវិញ​  រីឯ​បុរស​ជាប្តី​វិញអត់​ឃើញ​មាត់​ កអ្វីទាំង​អស់​ គិត​តែពី​ចាប់​លើក​ខោលីអូ​ ព្រោះខ្លាច់​របូត​ខោ​ ខណៈពេលនោះ​បុរស​ជាប្តី​អត់​ទ្រាំ​មិន​ចង់​បាន​ បានសួរសមត្ថកិច្ច​ដែល​យាម​គោលដៅ​ថា​ខ្ញុំ​វ៉ៃ​វិញ​បានអត់​  ពេល​នោះ​ដែល​អត់​ដែល​ឈរ​មើល​ហាម​មិន​ឲ្យ​វ៉ៃ​មនុស្ស​ស្រី​នោះ​ទេ​ ពេល​នោះ​ដែល​ធ្វើ​អោយស្រ្តីជាប្រពន្ធ​  រឹត​តែឡើង​ចាងឡើង​ៗបាន ទាញខោលីអូ​ប្តី​ឡើង​យៀរ​អស់​  រួច​ហើយ​ក៍បាន​ស្រែក​អោយ​គេជួយ​មើល​ថាប្រុសវាយស្រីៗ​  ។

ក្រោយ​ពេល​កើតហេតុ​ បន្ទាប់​ពី​ជេរគ្នា​ឆ្អែត​ឆ្អន់​ហើយ​ ទាំង​នាក់ប្តី​បានស្បថ​ស្បែ​គ្នា​ ឈប់​ទាក់ទង​ជាមួយ​គ្នា​ចាប់​ពី​ពេល​នេះ​តទៅ​  រួចហើយ​ក៍​បានដើរ​ចេញ​រៀងៗខ្លួន​អស់​ទៅ​ ៕

ណនរ៉ាត់

RELATED ARTICLES