ភ្នំពេញ ៖ ប្តីប្រពន្ធឈ្លោះប្រកែកដេញវាយជេរគ្នាតាមដងផ្លូវដោយប្រពន្ធជាអ្នកដេញវាយប្តី បែរជាចោទថាប្តីជាអ្នកវាយទៅវិញបង្កអោយមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅចំនុចក្រោយស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញប្តីប្រពន្ធ២នាក់មិនដឹងថា មានរឿងអ្វីនោះទេគឺបានដេញរត់ជេរគ្នាតាមដងផ្លូវ២៧១ក្នុងទិសដៅពីត្បូងទៅជើង ដោយឃើញមានក្មេងមានចាស់ដេញតាមមើលព្រោងព្រាត ហើយ ស្រ្តីជាប្រពន្ធបានស្រែកថាប្តី មកពីផឹកស៊ីវិញរកវាយទៅលើរូបគាត់ជាប្រពន្ធរហូតមកដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែឃើញនារីជាប្រពន្ធបែរជាវាយប្តីទៅវិញ ហើយព្រមទាំងទាញខោលីអូប្តីជាប់ទៅវិញ រីឯបុរសជាប្តីវិញអត់ឃើញមាត់ កអ្វីទាំងអស់ គិតតែពីចាប់លើកខោលីអូ ព្រោះខ្លាច់របូតខោ ខណៈពេលនោះបុរសជាប្តីអត់ទ្រាំមិនចង់បាន បានសួរសមត្ថកិច្ចដែលយាមគោលដៅថាខ្ញុំវ៉ៃវិញបានអត់ ពេលនោះដែលអត់ដែលឈរមើលហាមមិនឲ្យវ៉ៃមនុស្សស្រីនោះទេ ពេលនោះដែលធ្វើអោយស្រ្តីជាប្រពន្ធ រឹតតែឡើងចាងឡើងៗបាន ទាញខោលីអូប្តីឡើងយៀរអស់ រួចហើយក៍បានស្រែកអោយគេជួយមើលថាប្រុសវាយស្រីៗ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីជេរគ្នាឆ្អែតឆ្អន់ហើយ ទាំងនាក់ប្តីបានស្បថស្បែគ្នា ឈប់ទាក់ទងជាមួយគ្នាចាប់ពីពេលនេះតទៅ រួចហើយក៍បានដើរចេញរៀងៗខ្លួនអស់ទៅ ៕
ណនរ៉ាត់