១-ប្រើប្រេងហិតចម្រាញ់ពីរុក្ខជាតិ ៖
ចូរបន្តក់ប្រេងប្រឆាំងបាក់តេរី Niaouli Oil ២តំណក់ និងប្រេង Eucalyptus Radiata ៣តំណក់ លើកន្សែងដៃ រួចហិតស្រូបចូលតាមតម្រូវការ។
២-បង្កើនការទទួលទានវីតាមីន C ៖
ក្នុងពេលអាកាសធាតុត្រជាក់ ធ្លាក់ខ្យល់ស្ងួត ងាយនឹងកើតផ្តាសាយ។ ដូច្នេះ ចូរងាកមកទទួលទានអាហារសម្បូរវីតាមីន C ជាពិសេស ពពួកក្រូច និងផ្លែគីវី ជាដើម ព្រោះវាជាប្រភពផ្តល់វីតាមីនដែលលោកអ្នកត្រូវការ។ ម៉្យាងទៀត អាចប្រើឱសថគ្រាប់ជំនួយវីតាមីន C បានផងដែរ ដោយអាចប្រើដល់កម្រិត១០០០មិល្លីក្រាម ក្នុង១ថ្ងៃ ក្នុងករណីមានជំងឺផ្តាសាយ។ ចំណែកទឹកក្រូចឆ្មារលាយទឹកឃ្មុំជាមួយទឹកក្តៅឧណ្ហៗ គឺជាវីធីសាស្ត្រព្យាបាលដ៏មានប្រសិទ្ធភាពខ្ពស់បំផុត។ កុំភ្លេចចូរបន្ថែមចំណិតខ្ញីផង។
៣-ពិសារតែឱសថរុក្ខជាតិ ៖
ប្រភេទ “តែ” រុក្ខជាតិតួយ៉ាង Thyme tea គឺជាជម្រើសល្អជាងគេ ដ្បិតវាផ្ទុកសមាសធាតុប្រឆាំងបាក់តេរី។ វាជួយបន្ថយការរលាក ហៀរសម្បោរ រលាកបំពង់-ក និងឈឺក្បាល។
៤-គេងឱ្យបានច្រើន ៖
ជាទូទៅ ជំងឺផ្តាសាយកើតមានរយៈពេល១០ថ្ងៃ។ បន្ទាប់មក នឹងធូរស្រាលទៅវិញ។ ដើម្បីពង្រួញរយៈពេលធូរស្រាល ត្រូវចូលគេងពីព្រលប់ សម្រាកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងរក្សាកម្តៅរាងកាយឱ្យក្តៅឧណ្ហៗជានិច្ច”