លទ្ធផលនៃការសិក្សាមួយចេញផ្សាយក្នុងព្រឹត្តិបត្រ BMJ បង្ហាញថា ការប្រើប្រាស់ថ្នាំគ្រាប់វីតាមីន D បន្ថែម អាចជួយការពារលោកអ្នកប្រឆាំងនឹងជំងឺផ្តាសាយ គ្រុនក្តៅ និងការរលាកផ្លូវដង្ហើម។
ការពិនិត្យមើលឡើងវិញនូវលទ្ធផលពិសោធវេជ្ជសាស្ត្រ ២៥ មកពី១៤ប្រទេស គឺសុទ្ធតែបានរកឃើញការជាប់ពាក់ព័ន្ធគ្នាមួយ រវាងវីតាមីន D និងជំងឺគ្រុនក្តៅ។ ផលប៉ះពាល់ គឺខ្លាំងបំផុតចំពោះអ្នកដែលមានវីតាមីន D ក្នុងឈាមកម្រិតទាប។
ជាធម្មតា វីតាមីន D កកើតនៅពេលពន្លឺថ្ងៃចាំងប៉ះលើស្បែក។ យ៉ាងណាក៏ដោយ សារធាតុចិញ្ចឹមនេះ ក៏មាននៅក្នុងអាហារមួយចំនួនផងដែរ៕