Friday, November 22, 2024
Homeសុខភាពក្រូចពោធិ៍សាត់ អាចបញ្ចៀសជំងឺមហារីក?

ក្រូចពោធិ៍សាត់ អាចបញ្ចៀសជំងឺមហារីក?

របកគំហើញវេជ្ជសាស្ត្រដ៏ចម្រូងចម្រាសមួយបង្ហាញថា ការប្រើប្រាស់កម្រិតខ្ពស់ វីតាមីន C​ ដែលសម្បូរបំផុតក្នុងក្រូចពោធិ៍សាត់ មានប្រសិទ្ធភាពខ្លាំងជាងឱសថដែលប្រើព្យាបាលមហារីក អំឡុងពេលពិសោធន៍លើស១០ដង។

ដោយមានឈ្មោះជា អាស៊ីតអាស្កូប៊ិក (Ascorbic Acid) ផងដែរនោះ ប្រសិទ្ធភាពរបស់វីតាមីន C ទៅលើកោសិកាមហារីក ពុំធ្លាប់ត្រូវបានគេរកឃើញពីមុនមកឡើយ។ អំឡុងពេលពិសោធន៍ ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ University of Salford ប្រទេសអង់គ្លេស បានពិនិត្យឃើញថា វីតាមីន C បានធ្វើសកម្មភាពបង្អត់អាហារបណ្តាកោសិកាមហារីក។ វាបានរាំងខ្ទប់ការបំបែកគ្លុយកូស បណ្តាលឱ្យមណ្ឌលកោសិកា (mitochondria) មិនអាចទទួលបានថាមពលដែលពួកវាត្រូវការចាំបាច់ដើម្បីលូតលាស់។

វេជ្ជបណ្ឌិត ម៉ៃឃើល លីសានទី អ្នកដឹកនាំក្រុមស្រាវជ្រាវថ្លែងថា វីតាមីន C មានតម្លៃថោក ងាយរកបានក្នុងធម្មជាតិ និងគ្មានជាតិពុល។ ដូច្នេះ ការយកវាមកប្រើជាអាវុធប្រឆាំងជំងឺមហារីក គឺជាជំហានមួយសំខាន់។

ទោះជាយ៉ាងនេះក៏ដោយ ក្រុមអ្នកជំនាញបានព្រមានថា វាពិតជាមិនអាចទៅរួចទេ ក្នុងការទទួលបានវីតាមីន C គ្រប់ចំនួន តាមរយៈផ្លែឈើនោះ។ ជាងនេះទៀត ពួកគេអះអាងថា លទ្ធផលសិក្សាលើកនេះ គឺទើបនឹងឆ្លងកាត់ការពិសោធន៍ដំណាក់កាលដំបូងប៉ុណ្ណោះ៕

RELATED ARTICLES