Saturday, November 23, 2024
Homeបច្ចេកវិទ្យាមិត្ដហ្វូន​ រៀបចំព្រឹត្ដិការណ៍​ការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់ វគ្គផ្ដាច់​ព្រ័ត្រ​នៅ​កម្ពុជា​

មិត្ដហ្វូន​ រៀបចំព្រឹត្ដិការណ៍​ការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់ វគ្គផ្ដាច់​ព្រ័ត្រ​នៅ​កម្ពុជា​

កាលពីថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៩ នៅសណ្ឋាគារ​សុខា​ភ្នំពេញ ៖ ក្រុមហ៊ុន​មិត្ដ​ហ្វូន និង​សម្ព័ន្ធ Viettel Group បានរៀបចំ​ព្រឹត្ដិការណ៍​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​ការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់អន្តរជាតិ ឬ Viettel Advanced Solution Track 2019 ក្នុង​រាជ​ធានី​ភ្នំពេញ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់​ឯកឧត្ដមសង់​ ស៊ីណាវ៉ុង អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយនិង​ទូរគមនាគមន៍ ចំពោះ​វត្ដមាន​ចូលរួម​ជា​គណៈវិនិច្ឆ័យ​ជាមួយ​​ក្រុម​នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន ​និង StartUps លំដាប់​ពិភព​លោកជាច្រើនទៀត ​រួម​មាន​ លោក Nguyen Manh Dzung នាយក​ប្រតិបត្ដិ​នៃ​ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​ CyberAgent ក្នុង​ប្រទេស​វៀតណាម និង​ថៃ , លោក Michael McCarthy សាស្ដ្រាចា្យសាកលវិទ្យាល័យ​​ Harvard Extension School និង​លោក Gene Soo សហស្ថាបនិក StartupsHK។

​​វគ្គ​ផ្ដាច់​ព្រ័ត្រ​គឺជា​ការ​ប្រកួត​រវាង​ក្រុម​ឆ្នើម​ចំនួន១០ ដែល​ត្រូវ​បាន​សម្រាំង​ចេញ​ពី​បេក្ខភាពជាង២០០ ដើម្បី​ដណ្ដើម​ជ័យ​លាភី​ចំណាត់​ថ្នាក់​ពី១ដល់​៣ ជាមួយ​ប្រាក់​រង្វាន់សរុប​ជាង៧៥០០ដុល្លារ។

ពាន​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​ក្រុម​ម្ចាស់​ជ័យ​លាភី​ទាំង​៣ គឺ​ការកក់​កៅអី​ទៅ​​ចូលរួម​ប្រកួត​វគ្គ​ចុង​ក្រោយ​នៃ​ព្រឹត្ដិការណ៍​ Viet Challenge នៅ​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ទាំង​ស្រុង​ដោយ​សម្ព័ន្ធ Viettel Group និង​មាន​ឱកាស​ឈ្នះ​ប្រាក់​រង្វាន់៥ម៉ឺន​ដុល្លារ​ ព្រមទាំងត្រូវ​បាន​​ទទួល​យក​នូវគំនិត​វិនិយោគ​របស់​ពួកគេ​ដោយ​ក្រុមហ៊ុន​ American Funds លើ​ការ​បង្កើត​ StartUps ថ្មី​ផងដែរ​។

LaundryKH គឺជា​ក្រុម​តំណាង​ពី​កម្ពុជា​តែមួយ​គត់​ដែល​បាន​ចូលរួម​ការ​ប្រកួត​នេះ ក្នុងចំណោមក្រុម​ឆ្នើម​ទាំង៩ផ្សេងទៀត​។ គំនិត​ផ្ដួច​ផ្ដើម​ក្នុង​ការ​ប្រកួត​របស់​ពួកគេ​ផ្ដោតទៅ​លើ​ទូរគមនាគមន៍ អប់រំ ឧបករណ៍​ផ្សារ​ភ្ជាប់​បច្ចេកវិទ្យា​អ៊ីនធើរណិត​ (IoT) ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និងឡូជីស្ទីក ដែល​រួម​មាន Graam, VVN, Appa, Vuihoc, MultiGlass, TiMobile, Ipfication និង Innova Solutions។

ក្រៅពី​ក្រុម​ឆ្នើម​ទាំង១០ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ អ្នករៀបចំ​ព្រឹត្ដិការណ៍ VAS Track កំពុង​ដំណើរ​ការ​ចុះ​កិច្ច​សន្យា​លើ​គំនិត​វិនិយោគ​សក្ដានុពល​ជាង២០ទៀត​ ក្នុង​លក្ខខណ្ឌ​ចែករំលែក​ប្រាក់​ចំណេញពី​៤៥រហូត​ដល់​៧៥ភាគរយ​ សម្រាប់​ឆ្នាំ​២០១៩​នេះ​។
លោក Phung Van Cuong នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន​មិត្ដហ្វូន បាន​មាន​ប្រសាសន៍​ថា​ “​ព្រឹត្ដិការណ៍ VAS Track ឆ្នាំ​២០១៩ នេះ គឺជា​ការ​ប្រកួត​អន្ដរជាតិ​ដ៏​ធំ​មួយ​ដែល​ប្រមូល​ផ្ដុំ​នូវ​គំនិត​បច្ចេកវិទ្យា​ល្អ​ៗ​បំផុត​ក្នុង​ពិភពលោក​។ មិត្ដហ្វូន កំពុង​ស្វែង​រក​ឱកាស​សហការ​ជាមួយ​ StartUps នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បណ្ដាល​ប្រទេស​ដទៃ​ជុំវិញ​ពិភពលោក​ ដោយសារ​មិត្ដហ្វូន​ កំណត់​ខ្លួន​ឯង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ឈាន​មុខ​ ដែល​តែងតែ​បើក​ទ្វារ​ទទួល​យក​គំនិត​ថ្មីៗ និង​អនុវត្ដ​វា​ជាក់​ស្ដែង​។ យើង​​ចង់​រួម​ចំណែកអភិវឌ្ឍ​​សង្គម​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត​”។

ក្រោម​ពាក្យស្លោក  “បង្កើត​ការពិត​ថ្មី​មួយ” ការ​ប្រកួត​នេះ​គឺជា​ឱកាស​ដ៏​យុត្ដិធម៌​សម្រាប់​ StartUps ជាតិ និងអន្ដរជាតិ​ជាមួយ​​ការ​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ដ៏ឈ្លាសវៃ​ក្នុង​វិស័យ​ទូរគមនាគមន៍​ដើម្បី​បង្កើត​ផលិតផល​ និង​សេវាកម្ម​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន និង​ទៅថ្ងៃ​អនាគត។

ការ​ប្រកួត​នេះ​ក៏ជា​ការ​ជឿ​ជាក់​យ៉ាង​មុត​មាំ​របស់​មិត្ដហ្វូន ក្នុង​ការ​គាំទ្រ​ StartUps នៅ​កម្ពុជា និង​ជុំវិញ​ពិភព​លោក​។

សម្រាប់​ពត៌មាន​លម្អិតអំពី​ព្រឹត្ដិការណ៍ការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់អន្តរជាតិ ឬ Viettel Advanced Solution Track ឆ្នាំ​២០១៩ សុំចូលទៅកាន់​វេបសាយ http://vas.viettel.vn./។

RELATED ARTICLES