កាលពីពេលថ្មីៗនេះ គេសង្កេតឃើញមានរថយន្តថ្មីមួយប្រភេទដែលទើបនឹងមកដល់ប្រទេសកម្ពុជា ថ្វីត្បិតរថយន្តនេះទើបនឹងមានដាក់លក់ក្នុងទីផ្សារកម្ពុជាក៏ពិតមែន តែវាទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់រថយន្តគួរឲ្យកត់សម្គាល់ផងដែរ។
រថយន្តនេះទើបតែមកដល់ទីផ្សារកម្ពុជា មិនបានប៉ុន្មានខែផង ប៉ុន្តែយើងឃើញមានចំនួនរថយន្តដែលចរាចរនៅលើផ្លូវមិនតិចនោះទេ។

បើតាមឲ្យដឹង រថយន្តនេះត្រូវបាននាំចូលនិងចែកចាយដោយក្រុមហ៊ុន RMA Cambodia វាជាប្រភេទរថយន្ត SUV ធុនកណ្ដាល ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យទៀតផង។ ដោយសារតម្លៃសមរម្យ ហើយថែមទាំងមានបច្ចេកវិទ្យាទំនើបទៀតនោះ ធ្វើឲ្យរថយន្តនេះទទួលបានការគាំទ្រយ៉ាងច្រើនកុះករ និងក្លាយជាដៃគូប្រកួតប្រជែងដ៏ខ្លាំងសម្រាប់ទីផ្សាររថយន្តថ្មី ក៏ដូចជាទីផ្សាររថយន្តមួយទឹកផងដែរ ព្រោះឥឡូវនេះអ្នកមានលុយត្រឹមតែ2ម៉ឺនជាង ក៏អាចជិះរថយន្តថ្មីគាស់កែសបានដែរ។

បើតាមការឲ្យដឹងពីក្រុមហ៊ុន RMA Cambodia រថយន្តនេះត្រូវបានអតិថិជនកុម្ម៉ង់ទិញយ៉ាងច្រើនដោយតាមតួលេខពីក្រុមហ៊ុនមានជាង400គ្រឿង ហើយមកទល់ពេលនេះ។ រថយន្ត SUV ដែលមានឈ្មោះបោះសំឡេងមួយនេះជាផលិតផលរបស់ក្រុមហ៊ុន Ford ដែលមានឈ្មោះថា Ford Ecosport ម៉ូដែលឆ្នាំ 2020។

Ford Ecosport ស៊េរីថ្មី 2020 ត្រូវបានរចនារូបរាងថ្មីទាំងស្រុង ទាំងរូបរាងផ្នែកខាងក្នុង ខាងក្រៅ និងជាពិសេសបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនសម្រាប់ជួយសម្រួលដល់ការបើកបររបស់លោកអ្នក រួមមាន៖
បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ
បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touch Screen 8អ៊ីង
កាមេរ៉ាក្រោយជំនួយចូលចត និងអាច Zoom បាន
ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងមានបំពាក់ហ្វាកូដអូតូ
សេនសឺ 8គ្រាប់ ខាងមុខ និងខាងក្រោយជំនួយចូលចត
ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត
ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង និងរអិល
មានពោងសុវត្ថិភាពចំនួន6 និងចង្កូតបូមអេឡិចត្រូវនិច ធូរងាយស្រួលបើកបរ ជាដើម។
រថយន្តនេះស័ក្តិសមបំផុតសម្រាប់អ្នកបើកបរក្នុងទីក្រុង អ្នកទើបនឹងចាប់ផ្ដើមមានគ្រួសារហើយមានសមាជិកតិច និងសម្រាប់សិស្សនិស្សិតផងដែរ។

Ford Ecosport ទាំងទំនើបនិងទាន់សម័យ ហើយតម្លៃវិញកាន់តែពិសេស ត្រឹមតែ 29,900ដុល្លារ ឬលោកអ្នកអាចបង់មុនត្រឹមតែ5,980ដុល្លារ និងបង់ប្រចាំខែត្រឹមតែ397ដុល្លារតែប៉ុណ្ណោះ។

ដូចនេះសម្រាប់សិស្សដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះឪពុកម្ដាយដែលមានបំណងទិញរថយន្តឲ្យកូនៗ អាចពិចារណាទិញរថយន្ត SUV មួយនេះឲ្យកូនៗជាទីស្រលាញ់បាន ហើយមិនចាំបាច់ឈឺក្បាលចំណាយពេលនាំជាងទៅCheck មើលម៉ាស៊ីន និងជើងក្រោម ហើយទ្រាំប្រើរថយន្តចាស់ៗទៀតនោះទេ បើរថយន្តថ្មីតម្លៃធូរប៉ិននឹង លក្ខខណ្ឌបង់រំលស់ធូរប៉ុណ្ណឹងហើយនោះ ម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford អ្នកក៏បានទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់ថែមទៀតផង៕