Monday, November 25, 2024
Homeនយោបាយលោកពេជ្រ ស្រស់ ថា ធ្វើនយោបាយឲ្យរាស្ត្រគាំទ្រ មែនមិនមកឈ្លោះជាមួយលោកខាន់ សុវណ្ណ

លោកពេជ្រ ស្រស់ ថា ធ្វើនយោបាយឲ្យរាស្ត្រគាំទ្រ មែនមិនមកឈ្លោះជាមួយលោកខាន់ សុវណ្ណ

ភ្នំពេញ ៖ លោកខាន់ សុវណ្ណ ប្រធានអង្គព្រោកប្រាជ្ញ ដែលកំពុងទទួលរងការរិះគន់ខ្លាំងទាក់ទងនឹងការប្រមាថព្រះសង្ឃពុទ្ធសាសនា បានប្រាប់ទៅលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ឋានៈស្មើទេសរដ្ឋមន្ត្រីថា បើចង់ឈ្លោះជាមួយលោក ត្រូវរកសំឡេងឆ្នោតនៅក្នុងរដ្ឋសភា ឱ្យបាន១កៅអីសិន។

លោកខាន់ សុវណ្ណ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ថា “អាក្អូនពេជ្រ ស្រស់ ព្រមស្តាប់តាមតាសុវណ្ណ ហើយ គឺត្រូវមកឈ្លោះជាមួយនឹងយើង ប្រសើរជាងទៅឈ្លោះជាមួយនឹងសម្តេចនាយក។ ឯងចង់ឈ្លោះតាមទម្រង់ណាក៏បានដែរ សំខាន់នោះ គឺឯងត្រូវតែប្រឹងរកសន្លឹកឆ្នោតឱ្យបានមួយកៅអីក្នុងរដ្ឋសភា នាឆ្នាំ២០២៣។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

សូមស្វាគមន៏លោកមេបក្ស! ចំណែកឯចម្លើយនោះ យើងសូមទុកនាទីឆ្លើយដល់ប្រិយមិត្តយើងទៅចុះ”។

លោកខាន់ សុវណ្ណ មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះបានទេ កាលពីម្សិលមិញ។

ទោះបីយ៉ាងណា ជុំវិញបញ្ហានេះ លោកពេជ្រ ស្រស់ បញ្ជាក់ថា លោកមិនចាប់អារម្មណ៍ទេ សំខាន់លោកធ្វើនយោបាយឱ្យរាស្ត្រគាំទ្រ មិនមែនត្រូវមកឈ្លោះជាមួយលោកខាន់ សុវណ្ណ ដែលមិនមែនជាអ្នកនយោបាយ និងជាមនុស្សសរសៃប្រសាទឡើយ។

គួរបញ្ជាក់ថា ក្រោយពីមានការលើកឡើងពីលោកខាន់ សុវណ្ណ ទាក់ទងទៅនឹងសំណេរថា “ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោមអាយុ៥៦ឆ្នាំ ចោលឱ្យឱ្យអស់” លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានស្នើឱ្យមានការអនុវត្តច្បាប់តាមច្បាប់នៃកម្ពុជាយើងមាន ចែងជាធរមានលើបុគ្គលខាន់ សុវណ្ណ ដោយមានចេតនាបំផ្លាញព្រះពុទ្ធសាសនានៅកម្ពុជា។

លោកខាន់ សុវណ្ណ ប្រធានអង្គព្រោកប្រាជ្ញ

លោកពេជ្រ ស្រស់ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកថា សូមប្រទេសកម្ពុជា អនុវត្តច្បាប់តាមច្បាប់នៃកម្ពុជាយើង មានចែងជាធរមានលើបុគ្គលខាន់ សុវណ្ណ នេះ ដែលមានចេតនាបំផ្លាញព្រះពុទ្ធសាសនានៅកម្ពុជា ហើយសម្តីបុគ្គលនេះ គឺឆ្លុះបញ្ចាំងពីការវិលត្រលប់មកវិញនូវរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលជារបបលុបបំបាត់នូវសាសនាព្រះពុទ្ធ ធ្វើឱ្យមានការកាប់សម្លាប់គ្នាយ៉ាងឃោឃៅបំផុត ក្នុងន័យនេះ លោកសូមទូលប្រគេនសម្តេចសង្ឃគ្រប់ជាន់ថ្នាក់ ព្រះមេត្តាចាត់ការលើបុគ្គលខាន់ សុវណ្ណ នេះឱ្យតឹងរឹងបំផុត៕

កុលបុត្រ

RELATED ARTICLES