Monday, November 25, 2024
Homeនយោបាយលោកជា ច័ន្ទបរិបូរណ៌ ថាពួក ប្រឆាំង បម្រើបរទេស បង្អាប់ជាតិឯង ដើម្បីលុយ

លោកជា ច័ន្ទបរិបូរណ៌ ថាពួក ប្រឆាំង បម្រើបរទេស បង្អាប់ជាតិឯង ដើម្បីលុយ

ភ្នំពេញ ៖ លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ពួកប្រឆាំងស្រុកខ្មែរ បម្រើបរទេស បន្តុះបង្អាប់ជាតិឯងដើម្បីលុយ ព្រោះបើហ៊ានតែផ្សាយការពិត ប៉ះម្ចាស់លុយ ច្បាស់ជាដាច់បាយជាមិនខាន។

លោកជា ច័ន្ទបរិបូរណ៍ បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ថា “បម្រើបរទេស បន្តុះបង្អាប់ជាតិកម្ពុជា ដោយអនុវត្តន៍ស្តង់ដារច្រើនដើម្បីលុយ។

មួយរយៈពេលចុងក្រោយនេះ ភាពតានតឹងនៅអាមេរិក កាន់តែខ្លាំង ណាមួយជំងឺកូវីដ-១៩ បានឆ្លងដល់ប្រមាណ២លាននាក់បន្ទុកបន្ថែមទៀត គឺការចេញធ្វើបាតុកម្ម ក្រោយពេលដែលប៉ូលិសបានយកជង្គង់សង្កត់កលោកចច ផ្លយ ជាជាតិអាមេរិកស្បែកខ្មៅរហូតដល់ដាច់ខ្យល់ស្លាប់ ទាំងលោកផ្លយ បានស្រែកជាច្រើនដងថា មិនអាចដកដង្ហើមបាន។

រឿងរ៉ាវទាំងនេះ ក៏ធ្វើឱ្យឃើញកាន់តែច្បាស់នូវសារជាតិក្រុមអ្នកបម្រើបរទេស ដែលតែងតែបន្តុះបង្អាប់កម្ពុជា តាមរយៈមីក្រូបរទេស និយាយភាសាខ្មែរ។

ជាក់ស្តែង ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី និងប្រេដ អាដាម មេអង្គការសិទ្ធិមនុស្សមួយ ដែលតែងតែដើតួជាសេក និយាយតាមការបង្ហាត់បង្រៀនបរទេស គេបាននិយាយការពារអំពើហិង្សារបស់ប៉ូលិសអាមេរិក ដែលបានដាក់ខ្នោះដៃ ហើយយកជើងសង្កត់កបុរសជនជាតិស្បែកខ្មៅ រហូតដល់ស្លាប់នោះថា គ្មានភ័ស្តុតាងដែលបញ្ជាក់ថា ជាបទបញ្ជាពីថ្នាក់លើទេ Sic។

សម្តេចហ៊ុន សែន និងលោកជា ច័ន្ទបរិបូរណ៌

ការនិយាយផ្សាយបែបនេះ គឺដើម្បីការពារប៉ូលិសអាមេរិក កុំឱ្យពាក់ព័ន្ធនឹងអំពើព្រៃផ្សៃ សង្កត់កនេះ។

វាពិតជាអស់សំណើចណាស់ ពេលពួកគេនិយាយតាមប្រព័ន្ធផ្សព្វផ្សាយបែបនេះ បើនៅកម្ពុជាវិញ ព្រឹត្តិការណ៍អ្វីមួយក៏ដោយ ឱ្យតែកើតឡើង វិទ្យុអាស៊ីសេរី និងប្រេដ អាដាម តែងតែវិភាគវែកញែកចោទទម្លាក់កំហុសទៅលើសមត្ថកិច្ចកម្ពុជាទាំងមូល និងចោទទៅលើប្រមុខថ្នាក់ដឹកនាំកម្ពុជា តែម្តងថា ជាអ្នកនៅពីក្រោយខ្នង ជាអ្នកបញ្ជាសមត្ថកិច្ចឱ្យធ្វើ ជាដើម៘

-តើហេតុអ្វីបានជាពួកគេប្រើស្តង់ដារខុសគ្នារវាងកម្ពុជា និងបរទេស?

ចម្លើយបានបង្ហាញច្បាស់ សូម្បីតែកូនក្មេងក៏អាចយល់បាន ដោយពួកគេចង់ការពារប៉ូលិសអាមេរិក ការពាររដ្ឋបាលអាមេរិក ចំណែកកម្ពុជាវិញ ពួកគេចង់មួលបង្កាច់ទម្លាក់កំហុសលើរដ្ឋាភិបាលកម្ពុជា និងសមត្ថកិច្ចកម្ពុជា បើទោះបីជាទង្វើរបស់សមត្ថកិច្ចកម្ពុជា ខិតខំលះបង់កម្លាំងកាយចិត្ត ការពារជាតិ ការពារសន្តិភាពក៏ដោយ ក៏ពួកអ្នកបន្តុះបង្អាប់នោះ មិនដែលផ្សាយកោតសរសើរដែរ។

ទាំងអស់នេះគឺបានឆ្លុះបញ្ចាំងឱ្យឃើញពីចេតនាទុច្ចរិតរបស់ពួកស្តង់ដារច្រើន។

អ្វីដែលគួរឱ្យអស់សំណើចជាងនេះ ជុន ច័ន្ទបុត្រ និងប្រេដ អាដាម បានអះអាងថា ប៉ូលិសអាមេរិក មិនបានប្រើហិង្សាលើបាតុករទេ ផ្ទុយទៅវិញ ប៉ូលិសថែមទាំងជួយសម្របសម្រួលដល់ក្រុមបាតុករទៅវិញទេ ខណៈដែលប៉ូលិសអាមេរិក បានចាប់ចងស្លាកសេកបាតុករពេញផ្លូវ ថែមទាំងប៉ូលិសវាយទៅលើបាតុករ រហូតដល់មានទាំងបាតុករជាស្ត្រី ជាមនុស្សចាស់ផងដែរ ប៉ូលិសបើកឡានបុកក្រុមបាតុករ ប៉ូលិសបានបាញ់គ្រាប់ជ័រម្រេច និងឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករ៘

តើសកម្មភាពទាំងនេះ ពួកអស់លោកបម្រើបរទេស យល់ថាយ៉ាងម៉េច?

អ្នកធ្លាប់ចោទសមត្ថកិច្ចកម្ពុជា ថាប្រើអំពើហឹង្សាលើបាតុករ ចោទថារំលោភសិទ្ធិមនុស្ស? ចុះការបង្ក្រាបរបស់សមត្ថកិច្ចអាមេរិក ទៅលើបាតុករមិនប្រើហិង្សាទេឬ?  មិនរំលោភសិទ្ធិមនុស្សទេឬ?

បើរំលឹកទៅចុងឆ្នាំ២០១៣ ដល់ដើមឆ្នាំ ២០១៤វិញ ពេលនោះក្រុមអតីតបក្សប្រឆាំងសង្គ្រោះជាតិ បានដឹកនាំធ្វើបាតុកម្ម ញុះញង់ប្រជាពលរដ្ឋស្លូតត្រង់ចេញធ្វើបាតុកម្ម រហូតដល់ដឹកនាំបាតុករដើរវាយកម្ទេចទ្រព្យសម្បត្តិសាធារណៈ ប្រើដុំថ្មគប់ទៅលើសមត្ថកិច្ចឱ្យរងរបួស ប្រើដបសាំងគប់ដុតកម្ទេចទីសាធារណៈដុតរថយន្ត និងទៅលើសមត្ថកិច្ច ធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសនៅភ្នំពេញ បិទអាជីវកម្មមិនហ៊ានរកស៊ី។

ពេលនោះ ក្រុមអ្នកផ្សាយបម្រើបរទេសស្តង់ដារច្រើន និងពួកគូកននយោបាយប្រឆាំងដឹកនាំបាតុកម្មនេះ បានផ្សាយជាសាធារណៈថា បាតុកម្មអហិង្សាទៅវិញ មិនតែប៉ុណ្ណោះបែរជាចោទទៅលើសមត្ថកិច្ចកម្ពុជា ថារំលោភសិទ្ធិបញ្ចោញមតិរបស់បាតុករទៅវិញ ថែមទាំងថា សមត្ថកិច្ចកម្ពុជា រំលោភសិទ្ធិមនុស្ស ដោយចោទប្រមុខថ្នាក់ដឹកនាំកម្ពុជា ថានៅពីក្រោយខ្នងបញ្ជាទៅវិញ ខណៈដែលក្រុមពួកប្រឆាំងទាំងនោះ បានរៀបចំផែនការ រចនាសម្ព័ន្ធយ៉ាងច្បាស់រលាស់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ កើតចេញពីការគាំទ្របោះឆ្នោតពីប្រជាជនកម្ពុជា។

សរុបសេចក្តីទៅ រឿងរ៉ាវទាំងឡាយអាចឱ្យយើងយល់យ៉ាងច្បាស់ពីចរិតក្រុមនយោបាយដូរបាយ និងក្រុមសិទ្ធិមនុស្សជារបរចិញ្ចឹមជីវិត។ ក្រុមទាំងនេះតែងប្រើស្តង់ដារពីរ ឬស្តង់ដារច្រើន ខុសគ្នារវាងប្រទេសតូចៗ ដូចជាកម្ពុជា និងប្រទេសធំៗដែលជាប្រភពម្ចាស់លុយរបស់ខ្លួន។

ដូច្នេះបញ្ហាទាំងឡាយ ងាយយល់បំផុត បើពួកប្រឆាំងស្រុកខ្មែរ ហ៊ានតែមិនបន្តុះបង្អាប់ផ្សាយការពិត ប៉ះម្ចាស់លុយ ច្បាស់ជាដាច់បាយជាមិនខាន ដូចនេះមានតែផ្សាយ និងនិយាយបន្តុះបង្អាប់កម្ពុជាទៀត ព្រោះជាមុខរបរចិញ្ចឹមជីវិត”៕

ខៀវទុំ

RELATED ARTICLES