Monday, November 25, 2024
Homeនយោបាយនាយក្រឹម លើកសម្តេចហ៊ុន សែន បុរសខ្លាំង៦ចំណុច

នាយក្រឹម លើកសម្តេចហ៊ុន សែន បុរសខ្លាំង៦ចំណុច

ភ្នំពេញ ៖ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំប្លែងល្បី៤ទសវត្សរ៍ ប្រចាំប្រទេសកម្ពុជា និងជាអ្នកគាំទ្របក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកតម្កើងសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបុរសខ្លាំង៦ចំណុច។

ជាមួយនេះ តារាកំប្លែងល្បីរូបនេះបានផ្តាំទៅក្រុមប្រឆាំងថា កុំដើរទូលលក់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឱ្យខ្មែរ ព្រោះខ្មែរធ្លាប់ឃើញគេយកប្រជាធិបតេយ្យទៅលក់ឱ្យប្រទេសគេច្រើនហើយ មិនសូវបានជោគជ័យទេ បានត្រឹមតែខ្ទេចខ្ទីប្រទេស។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានបង្ហោះរូបភាពលោកពាក់អាវនិងមួកមានស្លាកសញ្ញាគណបក្សប្រជាជានកម្ពុជា លើកជ្រោងរូបភាពសម្តេចហ៊ុន សែន ដោយមានសរសេរអក្សរថា “នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦” នៅក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ជាមួយសំណេរថា “បើគ្មានបុរសខ្លាំងម្នាក់នេះទេ ក៏គ្មានអ្វីៗរីក-ចម្រើនដូចសព្វថ្ងែនេះដែរ!

១.បុរសខ្លាំង យកជីវិតធ្វើដើមទុន ដើម្បីជាតិ និងមាតុភូមិ។
២.បុរសខ្លាំង ធ្លាប់ឆ្លងកាត់សង្គ្រាម លំបាក ស៊ីអត់ស៊ីឃ្លានជាមួយរាស្ត្រខ្មែរ ឆ្អែតឆ្អន់ហើយ។
៣.បុរសខ្លាំង បង្កើតនយោបាយឈ្នះៗ ដើម្បីសន្តិភាព។
៤.បុរសខ្លាំង មិនលក់អធិបតេយ្យជាតិ ដើម្បីជំនួយ។
៥.បុរសខ្លាំង ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។
៦.បុរសខ្លាំង ដឹកនាំប្រទេសពីបាតដៃទទេ រហូតដល់ប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ន។

(បញ្ចេញសំណើច ពីរចំណុចលេង)

១.សម្តីអ្នកមានជំនាន់មុន ភាគច្រើនឃើញគ្នាក្រហើយ ជេរដៀលគ្នាអ្នកក្រថា ៖
អាក្រ! ចង់ស៊ីឆ្ងាញ់ តែរហេមរហាម!
២.សម្តីអ្នកក្រជំនាន់ឥឡូវ ថាឱ្យអ្នកមានវិញ ៖
អាអ្នកមាន! ចង់ស៊ីអីឆ្ងាញ់ តែពេទ្យគេហាម! (ហាស់ហា ហាមដូចគ្នា)
អ្នកមាន មិនអាចអត់អ្នកក្របាន!!
អ្នកក្រ ក៏មិនអាចខ្វះអ្នកមានបានដែរ!!
នៅលើពិភពលោក មិនអាចអត់អ្នកទាំងពីរបានទេ (ផ្តាំទៅពួកអាប្រឆាំងអត់អាសនៈផង) មានជីវភាពគ្រប់គ្រាន់ ទើបមានសន្តិភាព ប្រទេសមានសន្តិភាព ទើបមានសិទ្ធិមនុស្ស

កុំដើរទូលលក់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឱ្យខ្មែរអី ព្រោះខ្មែរធ្លាប់ឃើញម្ចាស់ប្រជាធិបតេយ្យ យកប្រជាធិបតេយ្យទៅលក់ប្រទេសគេច្រើនហើយ មិនសូវបានជោគជ័យទេ បានត្រឹមតែខ្ទេចខ្ទីប្រទេស ដោះស្រាយមិនទាន់ចប់ផង។ (អរគុណសន្តិភាព)”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើ នេះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម មានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ថា “៦ចំណុចរបស់បុរសខ្លាំង សម្តេចហ៊ុន សែន នេះ ខ្ញុំសរសេរសង្ខេបទេ គឺនៅមានច្រើនចំណុចទៀតដែលសម្តេចបានដោះស្រាយ ប៉ុន្តែ៦ចំណុចនេះ ជាចំណុចសំខាន់ដែលប្រជាពលរដ្ឋបានឃើញជាក់ស្តែងទាំងអស់គ្នា។ ដូច្នេះ នេះជាការប្រឹងប្រែងរបស់សម្តេច ជាពិសេស ការទូត ព្រោះលោកមិនចាញ់ទេពីរឿងដោះស្រាយប្រទេសខ្មែរនោះ បើអ្នកនយោបាយល្មមៗ ដូចសម រង្ស៊ី កឹម សុខា ស្អីៗហ្នឹង អាហ្នឹងដូចគូប្រដាល់អ៊ីចឹង មិនដល់គាត់ទេមិនស្មើទេ។

ប៉ុន្តែកោតសរសើរសម្តេចដែលលោកបានទប់ជាមួយពួកបរទេសបាន ដែលខ្ញុំគិតថា ពួកបរទេសក្រឡុក ហើយបើរដ្ឋាភិបាលវិញ ក្រៅពីសម្តេចមិនអាចទប់បាន ហើយបើទន់ជ្រាយទៀត ក៏អាចថា ស្រុកក្រឡិបក្រឡាប់ដែរ។

នេះជាចំណុចមួយ ដែលខ្ញុំតាមដានមកផ្នែកនយោបាយ ព្រោះរឿងស្អីក៏ដោយ ក្បាលម៉ាស៊ីនហ្នឹង ដូចខ្ញុំបាននិយាយក្នុងចំណុចមួយដែលខ្ញុំ បានសរសេរហ្នឹង គឺមិនលក់អធិបតេយ្យជាតិ ដើម្បីជំនួយ។

ចំណុចហ្នឹង អាការទូតហ្នឹងហើយ ដែលយើងត្រូវប្រឹងប្រែង ប្រទេសយើងក្រ ហើយយើងទៅចាប់ដៃជាមួយប្រទេសមហាអំណាចមួយដែរ សំខាន់គឺរស់សិន ដើម្បីរាស្ត្របានរស់ស្រួល យើងត្រូវធ្វើម៉េច? ដើម្បីយករស់សិន ប៉ុន្តែគ្រាន់តែថា អ្វីដែលអត់លក់អធិបតេយ្យជាតិហ្នឹង គឺអ្នកឯងបរទេសមិនអាច ក្រឡុកបានទេ មិនអាចលូកបានតែម្តង ចង់អ្នកឯងថាអីថាទៅ ជារឿងរបស់អ្នកឯងទេ ក៏ប៉ុន្តែចិត្តរបស់សម្តេច ដូចយើងងាកមករកជំនាន់ លន់ នល់ អ៊ីចឹង ដែលគាត់លក់អធិបតេយ្យជាតិ ទៅ ដែលធ្វើឱ្យប្រជាជនមួយចំនួន គឺមិនសប្បាយចិត្ត ដោយសារតែអំណាចនិងលុយហ្នឹងហើយ អ៊ីចឹងធ្វើឱ្យប្រទេសមួយក្រោមឱវាទគេ”។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ បន្តថា “ភ្ជាប់ជាមួយចំណុចនេះ ការដែលខ្ញុំផ្តាំទៅអ្នកប្រឆាំងដែលគ្មានអាសនៈក្នុងសភា កុំឱ្យទូលលក់ប្រជាធិបតេយ្យឱ្យខ្មែរនោះ គឺកុំឱ្យយកពាក្យប្រជាធិបតេយ្យមកប្រៀបធៀបជាមួយប្រទេសតូចពេក ព្រោះថា ខ្មែរយើង ពាក្យប្រជាធិបតេយ្យ គាត់ស្តាប់បានហើយ ប៉ុន្តែគាត់ទុកមួយដុំសិន សំខាន់គឺការអភិវឌ្ឍប្រទេសឱ្យមានជីវភាពបរិបូណ៌ អាហ្នឹងមានសន្តិភាព តែប្រទេសដែលអត់សន្តិភាព គឺដោយសារជីវភាព គឺគ្មានទេសន្តិសុខ គ្មានទេសន្តិភាព។

សំខាន់ដូចអាពត អ៊ីចឹង តែអត់អីស៊ី ទៅរកសន្តិសុខ សន្តិភាព យ៉ាងម៉េច មនុស្សមិនចង់លួច ក៏ត្រូវដើរលួចដែរ រឿងមិនចង់ធ្វើ ក៏ត្រូវតែធ្វើដែរ អ៊ីចឹងយើងមានជីវភាពគ្រប់គ្រាន់ យើងអត់មានខ្វះទេ អង្ករស៊ី។

អ៊ីចឹងហើយ សំខាន់ផ្តាំទៅអាផ្កាប់មុខ អ្ហែងនិយាយពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សួរថា ប្រទេសយើងមានស្អីនៅ? យើងធ្វើសន្សឹមៗ ដល់ពេលប្រទេសដែលមានសន្តិភាពហើយ គេចាប់ផ្តើមគោរពសិទ្ធិមនុស្សហើយ ដល់គោរពសិទ្ធិមនុស្សហើយ អីហើយ ប្រជាធិបតេយ្យ ក៏ទៅតាមហ្នឹងទៀត ហើយប្រជាធិបតេយ្យហ្នឹង សួរថា ប្រទេសណាដែលប្រជាធិបតេយ្យពេញលេញហ្នឹង? វាអត់មាន។

ហើយថ្មីៗនេះ ប្រទេសអាមេរិក ប្រជាធិបតេយ្យ សិទ្ធិមនុស្សហ្នឹង សម្លាប់រហូតដល់បង្ហូរឈាមហ្នឹង តើប្រជាជនខ្មែរ និងពិភពលោកទាំងមូលហ្នឹង គេឃើញហើយ បិតាប្រជាធិបតេយ្យហ្នឹង ទប់មិនបានផង ទប់កំហឹងមិនបានផង។ ដូចឯកឧត្តមហ៊ុន ម៉ាណែត ថាកុំឱ្យមើលងាយទ័ព ព្រោះទ័ពដោះខោអាវចេញ ប្រជាជនធម្មតាហ្នឹង តែវ៉ៃគេៗវ៉ៃវិញហើយ អាហ្នឹងធម្មតាទេ…”៕ ខៀវទុំ

RELATED ARTICLES