ព័ត៌មានទាន់ហេតុការណ៍បំផុត
ហ្វីលីពីន៖ លេខាធិការ ក្រសួងការពារជាតិ ហ្វីលីពីន លោក Delfin Lorenzana បានថ្លែង នៅថ្ងៃសុក្រនេះ ថាប្រទេស របស់ លោកអាច រស់បានដោយគ្មានជំនួយ យោធាពី សហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់ក្រសួង ការពារជាតិរូប នេះបានធ្វើការ គូសបញ្ជាក់ បែបនេះនៅក្នុង សន្និបាតមួយ ដោយលោក ថែមទាំង បានអំពាវនាវ ពីការវាយតម្លៃឡើង វិញអំពីទំនាក់ទំនង រវាងហ្វីលីពីន និង សហរដ្ឋអាមេរិក ថែមទៀតផង។
លោក Delfin Lorenzana បានថ្លែង ថាសភារបស់ យើងបច្ចុប្បន្ន កំពុងផ្តល់ថវិកា ឲ្យយើងសម្រាប់ ការផ្តល់ឲ្យនូវការ ផ្គត់ផ្គង់ដល់ យោធារបស់ យើង។ ខ្ញុំជឿជាក់ថា សភានឹង ផ្តល់ឲ្យយើង នូវថវិកា កាន់តែច្រើន ប្រសិនជា យើងពុំមានប្រភព ផ្សេងៗនៃ មូលនិធិដទៃនោះ។ លោកបាន គូសបញ្ជាក់ ថាយើងអាចរស់ដោយ បាច់ត្រូវការ ជំនួយយោធាពី សហរដ្ឋអាមេរិកបាន។
លេខាធិការក្រសួង ការពារជាតិ ហ្វីលីពីនក៏បានកត់សម្គាល់ ថាលោកបានយល់ ស្របតាម អ្វីដែលលោក ប្រធានាធិបតី Rodrigo Duterte បាន លើកឡើង អំពីការពិត ដែលសហរដ្ឋអាមរិក បានបង្កកំហុស ឆ្គងមកលើ ហ្វីលីពីន។
លោកបានអំពាវនាវ ឲ្យមានការពិចារណា ឡើងវិញចំពោះ ទំនាក់ទំនង រវាងហ្វីលីពីន និងសហរដ្ឋអាមេរិក ទៀតផង ដោយលើក ឡើងថា ប្រទេសទាំងពីរនឹងត្រឹម តែដូចជា អ្នកដើរជួបគ្នា លើតាមផ្លូវតែប៉ុណ្ណោះ។
ទោះជាយ៉ាង ណាលោក Lorenzana បានថ្លែងថា មន្ត្រីយោធាការពារ ជាតិអាមេរិក និងហ្វីលីពីន នឹងជួបពិភាក្សា គ្នានៅខែ ក្រោយនេះ ដើម្បីចរចាដោះស្រាយបញ្ហា ដែលជាក្តីបារម្ភ អំពីការរឹតចំណង យោធានិងយោធា រវាងប្រជាជាតិទាំងពីរ។
លេខាធិការក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana