ក្រុមហ៊ុនលីប្រា ដែលជាក្រុមហ៊ុនសន្តិសុខឈានមុខគេទទួលស្គាល់ដោយ ISO នៅកម្ពុជា និងជាក្រុមហ៊ុនតែងផ្តល់សេវាកម្ម Integrated Security System តែមួយគត់នៅកម្ពុជា កាលពីដើមខែសីហា ឆ្នាំ2020 នេះ បានសហការជាមួយក្រុមហ៊ុន OAPCL ក្នុងការទិញសិទ្ធចែកចាយផ្តាច់មុខឧបករណ៍ប្រព័ន្ធសុវត្ថិភាពម៉ាក AJAX មកក្នុងទីផ្សារកម្ពុជា។
លោកហេង ម៉េងហូ អគ្គនាយកក្រុមហ៊ុនសន្តិសុខលីប្រា បានលើកឡើងថា ក្រុមហ៊ុនលីប្រាជាក្រុមហ៊ុនដែលផ្តល់សេវាកម្ម Integrated Security System តែមួយគត់នៅកម្ពុជា ដែលមានន័យថា ក្រុមហ៊ុនផ្តល់សេវាកម្មជាកញ្ចប់ ដោយការធ្វើការរួមគ្នាសន្តិសុខ (Manned Security) ដោយមានការគាំទ្រពីប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពឱ្យកាន់តែសុក្រិត្យ។
បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យមានការអភិវឌ្ឍជាអគារខ្ពស់ៗ វីឡា ខុនដូ និងលំនៅដ្ឋានបែបទាន់សម័យជាច្រើន ដែលទាមទារឱ្យមានការរៀបចំនូវប្រព័ន្ធសុវត្ថិភាពដោយយកចិត្តទុកដាក់បំផុត។
ដើម្បីឆ្លើយតបជាមួយនឹងការវិវឌ្ឍន៍នៃបរិបទជីវិតរស់នៅបែបទាន់សម័យ និងទំនើបរបស់ប្រជាជននេះ ក្រុមហ៊ុនលីប្រា និងក្រុមហ៊ុន AOPCL បានសហការគ្នានាំយកឧបករណ៍សុវត្ថិភាពម៉ាក AJAX ដើម្បីការពារលំនៅដ្ឋាន និងទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើងគ្រប់គ្នា។
ឧបករណ៍ម៉ាក AJAX ជាឧបករណ៍ប្រព័ន្ធសុវត្ថិភាពដែលប្រើបច្ចេកវិទ្យាចុងក្រោយបំផុត ដោយរួមបញ្ចូលគ្នារវាងប្រព័ន្ធសុវត្ថិភាពឥតខ្សែ (Professional Wireless Security System) និងការចនាឧបករណ៍ប្រកបដោយសោភណ្ឌភាពដែលស័ក្តិសមជាមួយភាពស៊ីវិល័យ និងទំនើបទាន់សម័យ ស្របតាមលំនៅដ្ឋាន ការិយាល័យ និងហាងទំនើបៗរបស់អតិថិជនគ្រប់រូប។ លក្ខណៈពិសេសរបស់ឧបករណ៍នេះ គឺវាមានភាពងាយស្រួលក្នុងការតម្លើង និងមានកម្រិតថ្ម (Battery) ដែលអាចប្រតិបត្តិការរហូតដល់រយៈពេល7ឆ្នាំ។
កិច្ចសហការដ៏មានសារៈសំខាន់នៅថ្ងៃនេះ ផ្តោតសំខាន់លើការចែកចាយនូវឧបករណ៍ និងសេវាកម្មប្រព័ន្ធសុវត្ថិភាព (Home Security) ដោយប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពអត់ខ្សែ (Professional Wireless Security System) រួមបញ្ចូលគ្នាជាមួយសេវាកម្មដំណោះស្រាយសុវត្ថិភាព24h/7សប្ដាហ៍ និងការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពពីបន្ទប់ត្រួតពិនិត្យសុវត្ថិភាព 24h/7សប្ដាហ៍ (CMS & VMS) របស់ក្រុមហ៊ុនលីប្រា។
ការផ្តល់សេវាកម្មសន្តិសុខជាកញ្ចប់ (integrated security system) រវាងមនុស្ស និងបច្ចេកវិទ្យា នេះជាចំណុចសំខាន់មួយដែលផ្តល់ការពារបាន ១០០% សម្រាប់អតិថិជន គ្រប់រូប ជាពិសេសចំពេលដែលប៉ុន្មានថ្ងៃខាងមុខនេះ ប្រទេសកម្ពុជាយើងត្រូវដល់ថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មី។ ប្រជាជនគ្រប់ផ្ទះទាំងអស់ចាំបាច់ត្រូវការការពារទាំងសុវត្ថិភាពទ្រព្យសម្បត្តិដ៏មានតម្លៃក្នុងគេហដ្ឋាន និងការពារចំពោះបញ្ហាអគ្គិភ័យ ក៏ដូចជាការបញ្ហាទឹកជន់លិចក្នុងលំនៅដ្ឋាន ជាដើម។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនលីប្រា ជាក្រុមហ៊ុនសន្តិសុខឈានមុខគេទទួលស្គាល់ដោយ ISO នៅកម្ពុជា ដែលមានផ្តល់សេវាកម្មការពារសុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ជាច្រើនដូចជា សេវាកម្មសន្តិសុខ (Manned Security) បន្ទប់ត្រួតពិនិត្យសុវត្ថិភាព 24h/7សប្ដាហ៍ (CMS & VMS 24h/7w) ប្រព័ន្ធការពារអគ្គីភ័យ (Fire and Smoke Protect) ឧបករណ៏ផ្ដល់ដំណឹង (Fire Alarm) ឧបករណ៍ប្រឆាំងការពារចោរលូចចោរគាស់(IDS Protect) ឧបករណ៍ការពារកុំឱ្យមានទឹកនៅទីកន្លែងស្ងួត (Leak Protect) និងឧបករណ៍ និងប្រព័ន្ធការពារសុវត្ថិភាពជាច្រើនទៀត ដែលមានគុណភាពខ្ពស់ក្នុងការការពារសុវត្ថិភាពជូនប្រជាជន ក្រុមហ៊ុន និងស្ថាប័ននានា ប្រកបដោយសុវត្ថិភាព ក៏ដូចជាទំនុកចិត្តខ្ពស់បំផុត៕