Monday, November 25, 2024
Homeនយោបាយសម្តេចហ៊ុន សែន ថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក

សម្តេចហ៊ុន សែន ថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក

ភ្នំពេញ ៖ សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឈ្មោះសប្បុរសជនដែលឧបត្ថម្ភថវិកា សរុបត្រឹមរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ចំនួនជាង ៥លានដុល្លារ ដើម្បីជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់ ហើយសម្ដេច បានលើកឡើងថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ។

សម្ដេចហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ថា “ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួម

ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។

គិតត្រឹមម៉ោង  4:00នាទីរសៀល ថ្ងៃ ១៤ តុលា ២០២០នេះ ថវិកាទទួលបាន​ $5,416,000 ដុល្លារ ដែលក្នុងនោះ ៖

១. លោកឧកញ៉ា​ គិត ម៉េង​ និង​ លោកជំទាវ ម៉ៅ ចំណាន ២០ម៉ឺនដុល្លារ
២. ក្រុមហ៊ុនជីប ម៉ុង ៣០ម៉ឺនដុល្លារ
៣. លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត ​២០ម៉ឺនដុល្លារ
៤. លោកឧកញ៉ា​ ឌួង​ ឆាយ​ និងលោកជំទាវ​ ដេត ម៉ាលីណា​ ១០ម៉ឺនដុល្លារ
៥. លោកជំទាវឧកញ៉ា​ ង៉ូវ ម៉ុក​ និងលោកឧកញ៉ា​  ង៉ូវ ស្រ៊ុន​ ១០ម៉ឺនដុល្លារ
៦. លោកឧកញ៉ា​ ថោង សារ៉ាត​ និងលោកជំទាវ​ ធីតា​ ១០ម៉ឺនដុល្លារ
៧. ឧកញ៉ា​ ហុង ពីវ​  ៥០ម៉ឺនដុល្លារ
៨. អ្នកឧកញ៉ា​ ចេន សុី​ ៥០ម៉ឺនដុល្លារ
៩. ឧកញ៉ា​ ឃុន សៀ​ ១០ម៉ឺនដុល្លារ
១០. ​ឧកញ៉ា​ លី ហួរ​ ១០ម៉ឺនដុល្លារ
១១.​ ក្មួយ​ នឹម វណ្ណះ​  ៥ពាន់ដុល្លារ
១២.​ ក្រុមហ៊ុនស្រាបៀ​រ Ganzberg ៣០ម៉ឺនដុល្លារ
១៣. ឧកញ៉ា​ សៀ​ ឫទ្ធី​ ១០ម៉ឺនដុល្លារ
១៤.​ ឧកញ៉ា​ ហេង​ សិទ្ធី​ និងលោកជំទាវ​ ១០ម៉ឺនដុល្លារ
១៥​. ឧកញ៉ា​ ពុង​ ឃាវសែ​ ២០ម៉ឺនដុល្លារ
១៦​. ក្រុមហ៊ុន​ 7NG ១ម៉ឺនដុល្លារ
១៧​. ឧកញ៉ា​ អ៊ុល​ ចំណាន និងភរិយា​ ២ម៉ឺនដុល្លារ
១៨​. ឧកញ៉ា​ អឹុង​ ប៊ុនហ៊ូវ​ ២០ម៉ឺនដុល្លារ
១៩​. ឧកញ៉ា​ លី​ យ៉ុងផាត់​ និងលោកជំទាវ​ ២០ម៉ឺនដុល្លារ
២០​. ធនាគារអេសីុលីដា​ ២០ម៉ឺនដុល្លារ
២១. ឯ.ឧ ស៊ីន ឃីម ទីប្រឹក្សាសម្តេចអគ្គមហាចក្រី ហេង សំរិន ២ម៉ឺនដុល្លារ
២២. ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ៦០ម៉ឺនដុល្លារ
២៣. ឯ.ឧ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ៥ពាន់ដុល្លារ
២៤. ឯ.ឧ យឹម លាង ១០ម៉ឺនដុល្លារ
២៥. អ៊ឹង លីហេង និងលោកជំទាវ ៥ម៉ឺនដុល្លារ
២៦. ក្រុមហ៊ុន កម្ពុជាតេឡា ២០ម៉ឺនដុល្លារ
២៧.​ ឧកញ៉ា ជឹង ធានសេង អគ្គនាយកក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាគ ១០ម៉ឺនដុល្លារ
២៨.​ ឧកញ៉ា​ សុីវ គង់ទ្រីវ​ និង​លោកជំទាវ​ ១០ម៉ឺនដុល្លារ
២៩​. ឧកញ៉ា​ វិញ ហួ និងលោកជំទាវ​ ១០ម៉ឺនដុល្លារ
៣០​. ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ​២៥០០០ដុល្លារ
៣១​. ឧកញ៉ា ខូវ  សម្បត្តិ​ ២០​ម៉ឺនដុល្លារ
៣២​. ឧកញ៉ា​ ឃុន​ ណាត ២ម៉ឺនដុល្លារ
៣៣​.ឧកញ៉ាទ្រី​ ភាព​ នាយកក្រុមហ៊ុន M.B.S ២០ម៉ឺនដុល្លារ​
៣៤. លោកជំទាវ ឡងឌី សាន់ណារ៉ា អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន បរិច្ចាគថវិកា ១ពាន់ដុល្លារ
៣៥. ឧកញ៉ា ឡាយ ប៊ុនប៉ា បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ
៣៦. អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ
៣៧. ឧកញ៉ា គិត សែនសូរិយា និងលោកជំទាវ អគ្គនាយកក្រុមហ៊ុន KFour Group Ltd បរិច្ចាគថវិកា ១ម៉ឺនដុល្លារ

ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្រ្គោះបន្ទាន់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀត សូមទាក់ទងលោកសេង ទៀង​ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។  (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)»។

លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចាប់អារម្មណ៍នឹងការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” នេះ ដោយលោកបានបញ្ជាក់នៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក របស់លោកថា ជាការពិតណាស់ វប្បធម៌ចែករំលែក គឺជាទស្សនវិជ្ជារបស់សម្តេចហ៊ុន សែន បន្ទាប់ពីនយោបាយឈ្នះ-ឈ្នះ ដែលជានយោបាយអច្ឆរិយ នាំមកឯកភាពជាតិ ទឹកដី បន្ទាប់ពីកម្ពុជា បាក់បែកជាតិ ជាង៦០០ឆ្នាំ។

លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន

វប្បធម៌ចែករំលែកនេះ គឺជាការផ្សារភ្ជាប់ក្នុងសង្គមកម្ពុជា ដែលប្រកាន់យករបបទីផ្សារសេរី រវាងអ្នករកស៊ីមានបាន យកទៅជួយអ្នកត្រូវការសង្គ្រោះបន្ទាន់ក្នុងប្រការណាមួយ ដូចជា នាពេលនេះ ជាតឹកតាងស្រាប់ ។ ប្រជាជនតែងពោលថា អ្នកជួយ មុខដដែលៗ ។ អ្នកថា មុខដដែលៗ ។ ពេលនេះក៏លេចចេញសំណួរមួយទៀត សួរថា ពេលនេះស្ងាត់បាត់មុខពួកជើងឯកបង្កើតមូលនិធិ (ខ្មោចមូលនិធិវិលចូលស្រុក មូលនិធិប្តឹងហ៊ុន សែន ទៅ ICC ) ។ល។ អស់ នៅពេលដែលប្រជាជនរាប់ម៉ឺននាក់ រងគ្រោះដោយជំនន់ទឹកភ្លៀង។

លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងដែរថា អ្នកដែលយកបញ្ហាគ្រោះធម្មជាតិ មកធ្វើជាកម្មវត្ថុវាយប្រហារមេដឹកនាំប្រទេស គឺជាប្រភេទមនុស្សដែលគ្រាន់តែយកនយោបាយ ធ្វើជាអាវុធ ដើម្បីបំពេញការសងសឹកភ្លើងគំនុំរបស់ខ្លួនតែប៉ុណ្ណោះ ។

លោកជុំ កុសល បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ថា “ទឹកជំនន់ គឺជាគ្រោះធម្មជាតិ មិនមែនជាកម្មវត្ថុត្រូវវាយប្រហាររឿងនយោបាយឡើយ ។ អ្នកយកបញ្ហាគ្រោះធម្មជាតិ មកធ្វើជាកម្មវត្ថុវាយប្រហារមេដឹកនាំប្រទេស គឺជាប្រភេទមនុស្សដែលគ្រាន់តែយកនយោបាយធ្វើជាអាវុធ ដើម្បីបំពេញការសងសឹកភ្លើងគំនុំរបស់ខ្លួនតែប៉ុណ្ណោះ ។

លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន

អ្នកនយោបាយពិត គឺអ្នកយល់ស្ថានការណ៍ ធ្វើនយោបាយតម្កល់ផលប្រយោជន៍ជាតិ លើកតម្កើងកិត្តិយសជាតិ នាំប្រយោជន៍ឲ្យជាតិ រួមគ្នាគិតគូរបញ្ហាជាតិ ពេលមានគ្រោះ មិនពាក់ព័ន្ធនិន្នាការ។ នេះគឺជាផ្លូវដែលអ្នកនយោបាយប្រឆាំងក្នុងប្រទេសប្រជាធិបតេយ្យក្នុងលោក គេបានដើរ ខុសគេតែអ្នកនយោបាយប្រឆាំងនៅកម្ពុជា តែមួយគត់ ដែលយក “នយោបាយ” ធ្វើជាអាវុធសម្លាប់គូប្រជែងនយោបាយ និងបំផ្លាញជាតិ“ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបាននាយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ​ក្នុងភូមិសាស្ត្រមួយចំនួន នៅខណ្ឌដង្កោ បានឲ្យដឹងថា ប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនដុល្លារ​ ព្រមទាំង​កម្លាំងសរុប មធ្យោបាយសរុប និងវិធានការ​សរុប​ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះបន្ទាន់៕ កុលបុត្រ

RELATED ARTICLES