សព្វថ្ងៃរថយន្ត SUV កំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនក្នុងព្រះរាជាណាចក្រ ជាពិសេសនោះគឺរថយន្ត SUV ខ្នាតធំ 7 កៅអី ក្នុងនោះដែរយើងសង្កេតឃើញថា Ford Everest ជារថយន្ត SUV ដែលទទួលបានការគាំទ្រច្រើនអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា បាននាំចូលរថយន្ត SUV ជំនាន់ថ្មីនៃត្រកូល Ford Everest នោះគឺ Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីដែលជាប្រភេទ Luxury និង Off-Road SUV។ ពោលគឺវាមានទាំងភាពប្រណិត និងសមត្ថភាពបើកបរផ្លូវពិបាកលើសពី SUV ដ៏ទៃទៀតក្នុងទីផ្សារប្រទេសកម្ពុជាដែលមានតម្លៃប្រហាក់ប្រហែល។

ដោយសារតែរថយន្តនេះមាន DNA រួមជាមួយនឹង Pick Up Ford Ranger ដូច្នេះហើយទើបធ្វើឲ្យរថយន្តនេះមានសមត្ថភាពបើកបរបានគ្រប់ស្ថានភាពផ្លូវដូចទៅនឹងរថយន្ត Pick Up ដែរ។ ខាងក្រោមនេះជាប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំង 25 ដែលជាចំណុចលើសដៃគូប្រកួតប្រជែង៖

- ម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo (2.0L Bi-Turbo Engine)
ទំហំ: 2.0L, ស៊ីឡាំង: 4/V4, កម្លាំងសេះ: 213 PS, កម្លាំងរមួលកង់: 500 Nm, កម្រិតស៊ីប្រេង 7L-8L ក្នុង 100 គីឡូម៉ែត្រគិតជាមធ្យម, ពន្ធផ្លូវត្រឹមតែ ២០ម៉ឺនរៀល
- ប្រអប់លេខជំនាន់ថ្មី 10 វគ្គអូតូ (10-Speed Automatic)
- ពូកស្បែកបែបប្រណិតពណ៍ការ៉ុត (Cognac Leather Seats)
- បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីជាមួយនឹងអេក្រង់ Touch Screen 8 អ៊ីង សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (New Technology SYNC 3 and 8” Touch Screen)

- ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)
- ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ )Terrain Management System)
- ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist)
- ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត )Pre-Collision Assist with Autonomous Emergency Braking)

- ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង )Driver Alert System)
- ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ )Lane Keeping System)
- ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត )Adaptive Cruise Control)
- ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងផ្នែកខាងក្រោយនៃរថយន្ត (Blind Spot Information System with Cross-Traffic Alert)
- ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ )Electronic Stability Control)

- ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD)
- ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)
- ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត )Hill Launch Assist)
- ប្រព័ន្ធទប់លំនឹងពេលចុះចំណោត )Hill Descent Control)
- ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey System)
- អាចចុះទឹកបានជម្រៅ 800mm លើសគេ (800mm Water Wading)

- ដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)
- ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ )Electric Power-Assisted Steering (EPAS))
- កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)
- សេនស័រជុំវិញរថយន្តចំនួន 10 គ្រាប់ (10 Sensors)
- ដំបូលកញ្ចក់ធំអាចបិទ/បើកបាន (Panoramic Moonroof)
- ចុចប៊ូតុងបត់កៅអីជួរទី 3 ដោយស្វ័យប្រវត្ត (3rd Row Seats Power Folding)

កាន់តែពិសេសលោកអ្នកអាចទិញនូវរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីជាមួយនឹងតម្លៃពិសេសត្រឹមតែ $68,500 ប៉ុណ្ណោះ ហើយការផ្តល់ជូននេះមានកំណត់ ដូច្នេះសូមលោកអ្នកប្រញាប់រួសរាន់ឡើង ។
រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីត្រូវបានដាក់តាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖

- អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង 023 214 214
- អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង 023 890 880
- អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង 078 990 800 | 087 990 800
- អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង 063 766 661។


ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំងនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នាៈ