ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Duterte បានថ្លែងនៅ ថ្ងៃពុធនេះថាលោក ចង់ឲ្យកងទ័ព សហរដ្ឋអាមេរិក ចាកចេញពី ប្រទេសរបស់លោក ក្នុងរយៈពេល២ឆ្នាំ ក្រោយហើយលោកសុខ ចិត្តលុបចោលនូវ កតិកាសញ្ញាការ ពារជាតិជាមួយ និងសម្ព័ន្ធមិត្តយូរអង្វែងរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន ប្រសិនជាចាំបាច់។
ការអត្ថាធិប្បាយ បែបនេះកើតឡើងតាម រយៈការពោលពាក្យ សំដីចម្អេះចម្អះ ប្រឆាំងនិងរដ្ឋាភិបាល អាមេរិកពីសំណាក់ មេដឹកនាំហ្វីលីពីនរូបនេះ ដែលតាម ដែលគេ ដឹងមកថាលោកជា អ្នកដែលបានវាយប្រហារ សហរដ្ឋអាមេរិក ខណៈដែលងាក មកបង្កើនភាពកក់ក្តៅជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ។
លោក Duterte បានថ្លែងនៅក្នុង សន្និបាតសេដ្ឋកិច្ចមួយក្នុង ក្រុងតូក្យូថាខ្ញុំចង់ឲ្យកងទ័ពសហរដ្ឋអាមេរិក ដកចេញពីប្រទេសហ្វីលីពីនហើយក៏ប្រហែលជាអាច ក្នុងអំឡុងពេល២ឆ្នាំ ក្រោយផងដែរ ប្រទេសរបស់ ខ្ញុំមានសិទ្ធិសេរីភាព ចំពោះវត្តមាន កងទ័ពបរទេស។
លោកបានបន្ថែមថាខ្ញុំចង់ ឲ្យពួកគេចាកចេញ ហើយប្រសិនជាខ្ញុំចង់កែប្រែ ឬមោឃៈភាព នៃកិច្ចព្រម ព្រៀង ក៏ដូចជាប្រតិបត្តិកិច្ចព្រម ព្រៀងខ្ញុំនឹង ធ្វើវាភ្លាម។
សហរដ្ឋអាមេរិក គឺជាប្រជាជាតិ មួយដែល បានតាំងមូលដ្ឋាន ទ័ពក្នុង ប្រទេសហ្វីលីពីន បច្ចុប្បន្ន មានទ័ពពិសេស នៅកោះ Mindanao ភាគខាងត្បូងហ្វីលីពីន មួយចំនួនតូច ដែលជួយប្រតិ បត្តិការប្រឆាំងភេរវកម្ម។
គួររំលឹកផងដែរថា កាលពីមុនលោក Duterte បានថ្លែង ថាលោកចង់ឲ្យ កងទ័ពអាមេរិក ចាកចេញពីកោះនេះ ដោយសា រតែវត្តមានរបស់ពួកគេ បានបង្កភាព តានតឹងនៅ លើកោះនោះដែលជា ទីតាំងក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ធ្វើសង្គ្រាមបំបែក ខ្លួនអស់រយៈពេលជាច្រើនទស វត្សន៦។