Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក​ ព្រមានពីលទ្ធភាព វាយប្រហារ​របស់ ក្រុមអាល់កៃដា មុនថ្ងៃបោះឆ្នោត

អាមេរិក​ ព្រមានពីលទ្ធភាព វាយប្រហារ​របស់ ក្រុមអាល់កៃដា មុនថ្ងៃបោះឆ្នោត

ព័ត៌មានទាន់ហេតុការណ៍បំផុត

អាមេរិក៖ សារព័ត៌មាន CBS News បានស្រង់ សម្តីពីប្រភពដែល សុំមិនបញ្ចេញ ឈ្មោះថាមន្ត្រីទីភ្នាក់ ងារស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក បានក្រើនរំលឹក ដល់អាជ្ញាធរ ក្នុងស្រុកក្នុង ទីក្រុងញូវយ៉ក រដ្ឋតិចសាស់ និង Virginia អំពីភាពអាច ធ្វើទៅបានក្នុងការវាយ ប្រហាររបស់ក្រុម អាល់កៃដា នៅថ្ងៃច័ន្ទ គឺមួយថ្ងៃ មុនពេលការ បោះឆ្នោតជ្រើសរើស ប្រធានាធិបតី សហរដ្ឋអាមេរិកមកដល់ ។

បណ្តាញព័ត៌មាន CBS បានរាយការណ៍ថា ពុំមានទីតាំងជាក់ លាក់ណាមួយ ត្រូវបានគេកត់ សម្គាល់នោះ ឡើយ ប៉ុន្តែមន្ត្រីទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់ សហរដ្ឋអាមេរិក បានក្រើនរំលឹក ដល់កងកម្លាំង ទទួលបន្ទុកកិច្ចការ ភេរវកម្មរួមអំពីលទ្ធភាពដែលអាចទៅរួចនៃ ការគំរាមកំហែង ។

តាមការឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រ ក្រុម FBI ពុំបានធ្វើអត្ថាធិប្បាយ ជាក់លាក់ចំពោះ របាយការណ៍នេះឡើយ ។ ក្រុមប្រឆាំង ភេរវកម្មនិង កងកម្លាំងរក្សាសន្តិសុខនៅតែប្រុងប្រយ័ត្ន ជានិច្ច និងប្រកាន់ យកនូវអា កប្បកិរិយាល្អក្នុងកិច្ចការ ពារប្រឆាំង និងការវាយ ប្រហារនៅក្នុង សហរដ្ឋអាមេរិក ។

ការិយាល័យ ជំនាញកិច្ចការ ប្រឆាំងភេរវកម្មបាន និងកំពុងធ្វើ កិច្ចសហប្រតិបត្តិ ការយ៉ាងយក ចិត្តទុកដាក់ជា មួយនិងកងកម្លាំងសន្តិសុខសហព័ន្ធ តាមបណ្តារដ្ឋ និងក្រុមប្រតិបត្តិច្បាប់ ក្នុងស្រុក ដើម្បីកំណត់ អត្តសញ្ញាណនិងរារាំងឬទប់ ស្កាត់នូវការគំរាមកំហែងប្រកបដោយ សក្តានុពល ទាំងឡាយ ។

ទោះជាយ៉ាង ណាភា្លមៗនោះ សារព័ត៌មាន Reuters មិនអាច បញ្ជាក់អំពីរបាយ ការណ៍នេះបាន ឡើយ ហើយមន្ត្រីនៅ ក្រសួង សន្តិសុខមិនបានឆ្លើយ តបទៅនឹង សំណើរឲ្យ មានការធ្វើ អត្ថាធិប្បាយ ចំពោះករណី នេះនោះឡើយ ។

 

 

 

 

 

 

RELATED ARTICLES