ឧក​ញ៉ា ម៉ុង ប្ញទ្ធី ប្រាប់​វិធី​ចិញ្ចឹម​ទា​យក ពង

ភ្នំពេញ  លោកឧកញ៉ា ម៉ុង ប្ញទ្ធី សមាជិក ព្រឹទ្ធសភា និងជាអ្នកជំនួញខាងផ្នែកកសិកម្មដ៏ ល្បីឈ្មោះ បានធ្វើការចែករំលែកនូវបទពិសោធន៍ ជុំវិញបច្ចេកទេសនៃការចិញ្ចឹមទាយកពង ដល់ ប្រជាពលរដ្ឋទូទៅ ដើម្បីជាទុនក្នុងការអនុវត្ត ឱ្យការចិញ្ចឹមទាយកពង មានលទ្ធផលល្អ និង ទទួលបានប្រាក់ចំណេញ សម្រាប់ផ្គត់ផ្គង់ជីវភាព ក្រុមគ្រួសារ។

យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក ឧកញ៉ាម៉ុង ប្ញទ្ធី បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ថាដោយសារតែ ខ្ញុំមានបទពិសោធន៍ចិញ្ចឹមទាយកពងអស់រយៈ ពេលជិត១០ឆ្នាំកន្លងមក ដូច្នេះខ្ញុំចង់ប្រាប់អំពី បច្ចេកទេសថ្មីដល់កសិករចិញ្ចឹមទាយកពង ដែល អាចនឹងធ្វើឱ្យយើងទទួលបានប្រាក់ចំណេញខ្លះ សម្រាប់យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពី ដើមរៀងមក យើងធ្លាប់តែមានស្រះ ត្រពាំង ទឹកទំហំប៉ុណ្ណា ប្រលែងទាឱ្យហែលពេញហ្នឹង តែម្តង ហើយទាល់តែមានឈ្មោលទៀតផង តែសម្រាប់ពេលនេះ គេសាងសង់ទ្រុងនៅជាប់ មាត់ទឹក ហើយបាំងសំណាញ់ក្នុងទឹកប៉ាន់ស្មាន តាមចំនួនទារបស់យើង បើយើងឱ្យវាហែល ច្រើនពេក ពងអាចធ្លាក់ចូលទៅក្នុងទឹកអស់ ចិញ្ចឹមទាយកពងលក់រួចតែថ្លៃ ចំណីទេ យើង ត្រូវដាក់ត្រីក្នុងស្រះ វាស៊ីអាចម៍ទា ចំណេញ នៅពេលដែលយើងលក់ត្រីសុំកុំឱ្យមានទាឈ្មោល ឱ្យសោះ វានាំឱ្យរំខានដល់ទាញីអាក់ ពង គេ ផលិតចំណី ឥឡូវមិនចាំបាច់មានទាឈ្មោលក៏ ពងដែរ។ ចិញ្ចឹមទាយកពង ឱ្យបានលើសពី៦០ ភាគរយនៃចំនួនទា ទើបមានផលចំណេញខ្លះ។ សុំមើលតាមរូបភាពនេះនឹងអាចយល់ពីបច្ចេកទេសសាងសង់ទ្រុងខ្លះៗ”៕