Tuesday, September 17, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការបរទេសអាមេរិក បំពេញទស្សន កិច្ចឥណ្ឌូណេស៊ី និងម៉ាឡេស៊ីនៅសប្តាហ៍ក្រោយ

រដ្ឋមន្ត្រីការបរទេសអាមេរិក បំពេញទស្សន កិច្ចឥណ្ឌូណេស៊ី និងម៉ាឡេស៊ីនៅសប្តាហ៍ក្រោយ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងមកបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នៅ សប្តាហ៍ក្រោយនេះ ខណៈដែលរដ្ឋបាលលោក ចូ បៃឌិន បង្កើនវត្តមានក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជា ជាចំណុច កណ្តាល នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រឆាំងនឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិន។លោក I Gede Ngurah Swajaya អគ្គ នាយកនៃកិច្ចការអាមេរិក និងអឺរ៉ុបរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា លោកBlinken នឹង ធ្វើទស្សនកិច្ចនៅទីក្រុងហ្សាការតានៅថ្ងៃទី 13-14 ខែធ្នូ ដែលជាមន្ត្រីជាន់ខ្ពស់ទីបីរបស់ សហរដ្ឋអាមេរិកដែលមកទស្សន កិច្ចក្នុងតំបន់ក្នុងរយៈពេលពីរខែ។ប្រភពការទូតអាស៊ីអាគ្នេយ៍ពីររូបដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា Blinken ក៏ត្រូវ បានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី14-15ខែធ្នូនៅក្នុងដំណើរលើកដំបូង របស់គាត់ឮទៅ កាន់តំបន់នេះ។

លោកNgurahបាននិយាយថាក្នុងអំឡុងពេលបំពេញទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ីលោកBlinken នឹងថ្លែងសុន្ទរកថា ស្តីពីសុខភាព ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ។ចំណែកឯដំណើរបំពេញទស្សនកិច្ចមកកាន់ ប្រទេសម៉ាឡេស៊ីវិញពុំមានសេចក្តីរាយការណ៍លម្អិតនោះទេ៕

RELATED ARTICLES