Tuesday, September 17, 2024
Homeព័ត៌មានអន្តរជាតិមេរោគបំប្លែងថ្មីអូមីក្រុនបានមកដល់ទីក្រុងបាងកកហើយ

មេរោគបំប្លែងថ្មីអូមីក្រុនបានមកដល់ទីក្រុងបាងកកហើយ

យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃបានប្រាប់កាសែតបាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃចន្ទទី ៦ ធ្នូ ប្រទេស ថៃបានរកឃើញមានករណីឆ្លងមេរោគបំប្លែងថ្មី អូមីក្រុn (Omicron) ទៅលើជនជាតិអាមេរិកាំងម្នាក់ ដែលបាន ធ្វើដំណើរ ពីប្រទេសអេស្ប៉ាញ។ លោក Supakit Sirilakអគ្គនាយកនាយកដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្របាននិយាយថាមេរោគបំប្លែងថ្មី នេះត្រូវបានរកឃើញនៅក្នុងការធ្វើតេស្ត RT-PCR ទៅលើបុរសអាមេរិកកាំងវ័យ ៣៥ឆ្នាំម្នាក់ ដែលបានរស់ នៅប្រទេស អេស្ប៉ាញ អស់រយៈពេលមួយឆ្នាំមកហើយមុនពេលធ្វើដំណើរមកដល់ប្រទេសថៃ

គាត់បានទទួលការចាក់វ៉ាក់សាំង Johnson & Johnson មួយដូស ដែលជាធម្មតាវ៉ាក់សាំងនេះត្រូវការ ការចាក់តែមួយដងប៉ុ ណ្ណោះ។គាត់ធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ជើងហោះហើរលេខ EK372 ពីទីក្រុងឌូបៃ មកកាន់អា កាសយានដ្ឋានសុវណ្ណភូមិ ហើយមិនមានរោគសញ្ញាអ្វីឡើយ។វាមិនច្បាស់ថាថ្ងៃណាដែលគាត់បានចូលប្រទេសថៃ ខណៈ ដែលលោកវេជ្ជបណ្ឌិត Opas បាននិយាយថាគាត់បានមកដល់ នៅថ្ងៃទី 29 ខែវិច្ឆិកា ប៉ុន្តែតារាង ដែលបង្ហាញ ដោយក្រសួង ក្នុងអំឡុងពេល សន្និសីទសារព័ត៌មានថាគាត់បានមកដល់កាល ពីថ្ងៃទី 30 ខែវិច្ឆិកា។ក្រសួងបាននិយាយថាអ្នកជំងឺបានទាក់ ទងជាមួយបុគ្គលិកអាកាសយានដ្ឋានពីរនាក់ និងបុគ្គលិកសណ្ឋា គារ ១៧នាក់ផងដែរ៕

RELATED ARTICLES