Tuesday, September 17, 2024
Homeព័ត៌មានអន្តរជាតិតុលាការបន្ថយទោសលោកស្រីស៊ូជីក្រុមតស៊ូសម្លាប់យោធាសងសឹកអោយបាតុករ

តុលាការបន្ថយទោសលោកស្រីស៊ូជីក្រុមតស៊ូសម្លាប់យោធាសងសឹកអោយបាតុករ

ក្រោយពីរងសម្ពាធអន្តរជាតិនិងការរិៈគន់ខ្លាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបានកាត់បន្ថយទោសជាប់ពន្ធនាគាររបស់លោក ស្រីអ៊ុងសានស៊ូជីមកនៅត្រឹមពីរឆ្នាំវិញបន្ទាប់កាលពីថ្ងៃច័ន្ទបានកាត់ទោសអោយលោកស្រីជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំពីបទ ញុះញង់ប្រឆាំងនឹងយោធា និងបំពានច្បាប់កូវីដ-១៩ ។ ជាមួយគ្នានេះដែរតុលាការក៏បានកាត់ទោសអតីប្រធានាធិបតីលោក Win Myint  អោយជាប់ពន្ធនាគារ៤ឆ្នាំដែរ។ប្រមុខរដ្ឋាភិបាលយោធាលោក មីន អ៊ុងឡាំង បានលើកលែងទោសរបស់អ្នកទាំង ពីរឱ្យជាប់គុកពីរឆ្នាំ ។នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយដែលត្រូវបានអាននៅលើទូរទស្សន៍រដ្ឋ។សេចក្តីថ្លែងការណ៍ បាននិយាយថាពួកគេនឹងស្ថិតនៅក្រោម ការឃុំខ្លួនក្នុងផ្ទះ នៅរដ្ឋធានីនៃទីក្រុង ណៃពិដោ តែមិនបានផ្តល់ ព័ត៌មានលម្អិត បន្ថែម។

គួររំឭកថា កាលពីថ្ងៃចន្ទ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទ ញុះញង់ប្រឆាំងនឹងយោធា និងពីរឆ្នាំទៀតសម្រាប់ការបំពានច្បាប់គ្រោះមហន្តរាយធម្មជាតិទាក់ទងនឹងកូវីដ-១៩ ។អតីតប្រធានាធិបតី Win Myint ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំផងដែរ ពីបទចោទប្រកាន់ដូចគ្នា ដែលសហរដ្ឋអាមេរិកបានរិះគន់ថាជា ការប្រមាថចំពោះយុត្តិធម៌។

ក្រុមតស៊ូសម្លាប់ទាហានរដ្ឋាភិបាលសងសឹកអោយបាតុករ

យ៉ាងហោចណាស់យោធាមីយ៉ាន់ម៉ា៨នាក់ ត្រូវបានបាញ់សម្លាប់និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រ ហាររបស់ក្រុមចលនាតស៊ូជនស៊ីវិលដែលជាការសងសឹកទៅនឹងការបាញ់ប្រហារនិងបើករថយន្តសម្លាប់បាតុករដែលតវ៉ាដោយសន្តិវិធីនៅទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃអាទិត្យ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន មួយដែលមានមូល ដ្ឋាននៅប្រទេសថៃ។

កងកម្លាំងតស៊ូរបស់កងពលយោធាបានប្តេជ្ញាសងសឹកដោយ និយាយថាខ្លួនបានធ្វើការវាយប្រហារលើកង កម្លាំងរបប សឹកនៅក្នុងសង្កាត់ Sanchaung, Hlaing Tharyar, Dagon, Seikkan និង Thongwa កាលពីល្ងាចថ្ងៃអាទិត្យ។ ក្រុមនេះបាន និយាយថា ខ្លួនបានវាយប្រហារកងកម្លាំងយោធានៅប៉ុស្តិ៍ប៉ូលិស Sanchaung កាលពីល្ងាចថ្ងៃអាទិត្យហើយ បានអះអាង ថាបានសម្លាប់ទាហានរបបយោធាបីនាក់ និងរបួសប្រាំពីរនាក់ផ្សេងទៀតនៅប៉ុស្តិ៍ប៉ូលិស និងការិយាល័យអប់រំ Thongwa ដោយប្រើគ្រាប់ផ្លោង៤០ មីលីម៉ែត្រ។

កងកម្លាំងការពារជាតិ Chin នៅ Kanpetlet ក៏បានបានអះអាងដែរថាពួកគេបានសម្លាប់ទាហានរដ្ឋាភិបាលម្នាក់នៅក្នុងសង្កាត់ Chin State កាលពីល្ងាចថ្ងៃអាទិត្យ។ គួររំឭកថា វាយប្រហារនេះបានកើតឡើង បន្ទាប់ពីព្រឹកថ្ងៃអាទិត្យយោធាមី យ៉ាន់ម៉ាបាន បាញ់ប្រហារនិងបើករថយន្តសម្រុកចូលហ្វូងបាតុករ ធ្វើអោយមនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់និង ជាច្រើននាក់ត្រូវ បានចាប់ឃុំខ្លួននៅក្នុងសង្កាត់ Kyimyindaing ៕

RELATED ARTICLES