អ្នកវិទ្យាសាស្ត្រកំពូលមកពីអង្គការសុខភាពពិភពលោក (WHO) សហរដ្ឋអាមេរិក និងអាហ្វ្រិកបានប្រាប់ AFP ថា មេរោគបំប្លែង ថ្មី អូមីក្រុនហាក់ដូចជាមិនអាក្រក់ជាងប្រភេទមេរោគឆ្លងផ្សេងទៀតទេប៉ុន្តែបានព្រមានថាត្រូវការការស្រាវជ្រាវបន្ថែមទៀតដើម្បីវិនិច្ឆ័យភាពធ្ងន់ធ្ងររបស់វា។មន្ត្រីអង្គការសុខភាពពិភពលោក (WHO) និយាយថា វ៉ាក់សាំងដែលមានស្រាប់បច្ចុប្បន្នជាពិសេស Pfizer គួរតែការពារអ្នកដែលឆ្លងមេរោគបំប្លែងថ្មីអូមីក្រុន(Omicron)កុំអោយធ្លាក់ចូលទៅករណីកូវីដ១៩ធ្ងន់ធ្ងរ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន ប៊ីប៊ីស៊ីកាលពីថ្ងៃ ពុធទី៨ ធ្នូ ២០២១។ លោកវេជ្ជបណ្ឌិត Mike Ryan មកពីអង្គការសុខភាពពិភពលោកបាននិយាយថា មិនមានសញ្ញាណាមួយអះអាងថាអូមីក្រុន ល្អប្រសើរក្នុងការគេចវេសពីវ៉ាក់សាំងមានស្រាប់បច្ចុប្បន្ននេះជាងមេរោគបំប្លែងថ្មីមុនៗនោះទេ។លោកបានបន្តទៀតថាយើងមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់អាចប្រឆាំង ប្រឆាំងនឹងគ្រប់មេរោគបំប្លែងថ្មីទាំងអស់។
មកទល់ពេលនេះទាក់ទងនឹងជំងឺធ្ងន់ធ្ងរនិងការសម្រាកនៅមន្ទីរពេទ្យ គ្មានហេតុផលអ្វីដែលត្រូវរំពឹងថាវានឹងមិនមានប្រសិទ្ធភាពសម្រាប់ Omicron។ ទិន្នន័យដំបូងបានបង្ហាញថា Omicron មិនធ្វើឱ្យមនុស្សឆ្លងជាងDelta និងប្រភេទផ្សេងទៀតទេ។ អ្នកវិទ្យាសាស្ត្រកំពូលរបស់អាមេរិកលោក Anthony Fauci បានបន្ទរទស្សនៈរបស់ WHO ដោយនិយាយថា អូមីក្រុនមិនមើលទៅមិនអាក្រក់ជាងប្រភេទមុនទេ។លោក Fauciបានប្រាប់AFPថាមេរោគបំប្លែងថ្មីនេះគឺអាចឆ្លងបានយ៉ាងច្បាស់លាស់” ទំនងជាច្រើនជាងDeltaបន្តិច ប៉ុន្តែវាមិនខ្លាំងពេកទេ។
ការលើកឡើតរបស់WHO និងអាមេរិក នៅពេលនេះស្របគ្នាជាមួយអ្នកជំនាញវេជ្ជសាស្ត្រអាហ្វ្រិកដែលបានរកឃើញថាមេរោគបំប្លែងថ្មី Omicron មួយផ្នែកគេចផុតពីការការពារដែលផ្តល់ដោយវ៉ាក់សាំង Pfizer ប៉ុន្តែអ្នកដែលបានឆ្លងពីមុនហើយបន្ទាប់មកចាក់វ៉ាក់សាំងទំនងជាត្រូវបានការពារយ៉ាងល្អ។នេះបើតាមអ្នកស្រាវជ្រាវដែលធ្វើការនៅអាហ្វ្រិកខាងត្បូងបានរាយការណ៍កាលពីថ្ងៃអង្គារ។
ទិន្នន័យបន្ថែមទៀតអំពីរបៀបដែល Pfizer ដំណើរការបានល្អប្រឆាំងនឹង Omicron យ៉ាងណានោះ ត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។មិនមានទិន្នន័យសំខាន់នៅឡើយទេអំពីរបៀបដែល Moderna, Johnson & Johnson និង វ៉ាក់សាំង ផ្សេងទៀតនោះទេ។ការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ដោយប្រើសំណាកមនុស្ស 12នាក់ដែល បានចាក់វ៉ាក់សាំងPfizerពេញលេញ បង្ហាញថាមេរោគបំប្លែងថ្មី Omicron អាចគេចផុតពីការការពារ ប្រព័ន្ធភាពស៊ាំដែល បង្កើតឡើងដោយវ៉ាក់សាំង ប៉ុន្តែមិនមែនទាំងស្រុងនោះទេ។
Sigal បាននិយាយនៅលើ Twitter ថា ការគេចចេញពីវ៉ាក់សាំងរបស់Omicron គឺមិនពេញលេញ។ ការឆ្លងពីមុនបូកជាមួយការចាក់វ៉ាក់សាំងនៅតែបន្សាបវាបាន ។Sigalជឿជាក់ថាអ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញហើយបន្ទាប់មកចាក់ដូសជំរុញនឹងត្រូវបានការពារយ៉ាងល្អពីជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីបំប្លែងថ្មី Omicron ៕