តុលាការកំពូលថៃកាលពីថ្ងៃពុធបានកាត់ទោសមហាសេដ្ឋីសំណង់លោក Premchai Karnasuta ឱ្យជាប់ពន្ធនាគាររយៈពេល 3 ឆ្នាំ 2 ខែពីបទបរបាញ់សត្វនៅក្នុងដែនជម្រកសត្វព្រៃ Thungyai Naresuan ដែលបានកើតឡើងកាលជិត 4 ឆ្នាំមុន។សេចក្តី សម្រេចនេះត្រូវបានគេអាននៅសាលាដំបូងខេត្តThong Pha Phum កាលពីព្រឹកថ្ងៃពុធ។Premchaiត្រូវបានគេ រកឃើញថា មិនមានពិរុទ្ធពីបទកាន់កាប់គ្រោងឆ្អឹងខ្លារខិន នោះទេប៉ុន្តែគាត់ត្រូវបានកាត់ ទោសពីបទ ប្រម៉ាញ់ចំនួនបី ផ្សេងទៀតហើយ ត្រូវបានកាត់ទោសឱ្យជាប់គុក 16 ខែហើយត្រូវបានសាលាឧទ្ធរណ៍លើកទៅបីឆ្នាំពីរខែ។ការប្រកាសនេះគឺជាការបញ្ចប់រឿង អាស្រូវដែលអូសបន្លាយពេលយូរដែលធ្វើអោយមានការខឹងសម្បារ ជាសាធារណៈចំពោះ និទណ្ឌភាពដែលគេយល់ឃើញ ថាតែងតែកើតមានទៅលើឥស្សរជន។នេះបើយោងតាមការចុះផ្សាយរបស់ កាសែតបាង កក ប៉ុស្តិ៍ ។
លោក Premchai ប្រធានក្រុមហ៊ុន Italian-Thai Development Plc អាយុ ៦៦ ឆ្នាំ បានមកដល់តុលាការដើរដោយឈើច្រត និង បង់រុំលើភ្នែកឆ្វេងរបស់គាត់។ ជនជាប់ចោទពីរនាក់ផ្សេងទៀតក្នុងសំណុំរឿងក៏មានវត្តមាននៅតុលាការដែរ។អតីតអ្នកបើក បររបស់គាត់ លោក Yong Dodkruea អាយុ ៦៨ ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៥ ខែ និងអ្នក ប្រមាញ់ របស់ គាត់ម្នាក់ទៀតគឹលោកThanee Thummat អាយុ ៥៩ ឆ្នាំ ត្រូវជាប់ពន្ធនាគារ ដល់ ៣ ឆ្នាំ ៩ ខែ។ជាមួយគ្នានេះដែរ លោក Premchai Karnasuta និងចុងចោទពីរនាក់ផ្សេងទៀតត្រូវបានបង្គាប់ឱ្យសងជំងឺចិត្តចំនួន 2 លានបាត (60,000 ដុល្លារអាមេរិក)។
មហាសេដ្ឋីសំណង់ Premchai Karnasuta ត្រូវបានចាប់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ 2018 នៅពេលដែលមន្ត្រីឧទ្យានបានរកឃើញកាំភ្លើង គ្រោងឆ្អឹងសត្វ រួមទាំងសត្វស្លាប កាលីច សត្វខ្លាក្រហមមួយក្បាលនិងសំបកខ្លារខិនខ្មៅនៅឯកន្លែងបោះជំរុំរបស់គាត់៕