អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍អោយប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងវីរុសកូវីដ–១៩Paxlovid របស់ក្រុមហ៊ុន Pfizerជាងថ្នាំគ្រាប់ផ្សេងៗទៀតសម្រាប់អ្នកជំងឺស្រាលតែមានហានិភ័យខ្ពស់នៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ BMJ ថា ឱសថយក្សអាមេរិក Pfizer រួមបញ្ចូលគ្នារវាង nirmatrelvir និង ritonavir ដែលជា ជម្រើសដ៏ប្រសើរនៃការព្យាបាលសម្រាប់អ្នកដែលមិនបានទទួលថ្នាំបង្ការ មនុស្សចាស់ឬអ្នកជំងឺមានភាពស៊ាំនឹងមេរោគកូវីដ–១៩ ។

អង្គការសុខភាពពិភពលោកបានណែនាំថ្នាំគ្រាប់Paxlovid ថាល្អជាងថ្នាំគ្រាប់ remdesivir ក៏ដូចជាថ្នាំគ្រាប់ molnupiravir របស់ក្រុមហ៊ុន Merck និងអង្គបដិប្រាណ monoclonal ។
អ្នកជំនាញរបស់ WHO បានបន្ថែមថា ការព្យាបាលដោយថ្នាំគ្រាប់របស់ Pfizer អាចទប់ស្កាត់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យច្រើនជាង ជាងថ្នាំគ្រាប់ផ្សេងនិងមានការព្រួយបារម្ភនិងគ្រោះថ្នាក់តិចជាងmolnupiravir និងងាយស្រួលគ្រប់គ្រងជាងថ្នាំ remdesivir និងអង្គបដិប្រាណតាមសរសៃឈាមវ៉ែន monoclonal ។
អនុសាសន៍ថ្មីរបស់WHOគឺផ្អែកលើការរកឃើញនៃការសាកល្បងចំនួនពីរដែលពាក់ព័ន្ធនឹងអ្នកជំងឺជិត៣១០០នាក់ ដែលបង្ហាញថាPaxlovidកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យបាន៨៥ភាគរយ។ការណែនាំនេះអនុវត្តចំពោះមនុស្សដែលមានអាយុលើសពី១៨ឆ្នាំប៉ុន្តែមិនមែនចំពោះស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូនទេ៕