Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិឃើញគំរូអ៊ុយក្រែន!តៃវ៉ាន់បង្កើនល្បឿនផលិតមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក

ឃើញគំរូអ៊ុយក្រែន!តៃវ៉ាន់បង្កើនល្បឿនផលិតមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក

តៃវ៉ាន់កំពុងអភិវឌ្ឍមីស៊ីលដែលអាចវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់សត្រូវនិងបាញ់ទម្លាក់កាំជ្រួចហ្វូងCruise និងយន្តហោះគ្មានមនុស្សបើកដែលអាចកំណត់គោលដៅ វាយប្រហាររបស់ពួកគេ។នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នយោធាផលិតអាវុធប្រាប់រ៉យទ័រចេញផ្សាយកាលពីថ្ងៃសុក្រទី​២២ មេសា ២០២២ ។

ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយកាលពីខែមុនថា ទីក្រុងតៃប៉ិគ្រោងនឹងបង្កើនសមត្ថភាពផលិតមីស៊ីលប្រចាំឆ្នាំរបស់ខ្លួនលើសពីពីរដងដើម្បីឈានដល់៥០០គ្រាប់នៅឆ្នាំនេះ ដើម្បីបង្កើនកម្លាំងប្រយុទ្ធរបស់ខ្លួន។

មីស៊ីលវាយប្រហារHsiung Sheng ដែលអ្នកជំនាញនិយាយថាអាចបាញ់បានចម្ងាយរហូតដល់ ១០០០គីឡូម៉ែត្រមានពីរប្រភេទ៖ទីមួយមានក្បាលគ្រាប់ផ្ទុះខ្ពស់សម្រាប់វាយប្រហារលើលេណដ្ឋាន និងមជ្ឈមណ្ឌលបញ្ជារឹងនិងទី២ជាប្រភេទវាយប្រហារមូលដ្ឋានទ័ពអាកាស ។

លោកChieh Chungអ្នកស្រាវជ្រាវនៅមូលនិធិគោល

នយោបាយជាតិដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិបាននិយាយថាមីស៊ីលHsiung Shengអាចបាញ់ទៅដល់មូលដ្ឋាន

ភាគច្រើននៅភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន រួមទាំងនៅក្បែរទីក្រុងសៀងហៃ និងខេត្ត Zhejiang ផងដែរ។

ចំណែកឯមីស៊ីលពីដីទៅអាកាស Sky Bow III កម្រិតខ្ពស់ ត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់មីស៊ីលផ្លោង និងមីស៊ីល ក៏ដូចជាយន្តហោះចម្បាំងផងដែរ។

កាលពីឆ្នាំមុនតៃវ៉ាន់បានយល់ព្រមលើការចំណាយយោធាបន្ថែមចំនួន២៤០ពាន់លានដុល្លារតៃវ៉ាន់ ស្មើនឹង ៨,២០ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ ខណៈដែលភាពតានតឹងជាមួយប្រទេសចិនដែលទាមទារកោះនេះជាទឹកដីរបស់ខ្លួនបានឈានដល់កម្រិតខ្ពស់ថ្មីមួយ ហើយយន្តហោះយោធាចិនបានហោះហើរម្តងហើយម្តងទៀតចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ៕

RELATED ARTICLES