Friday, April 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតារាចម្រៀងសុវត្ថិឌី ធារិកា ក្រឡាប់ឡាន ស្លាប់ឪពុកម្ដាយ

តារាចម្រៀងសុវត្ថិឌី ធារិកា ក្រឡាប់ឡាន ស្លាប់ឪពុកម្ដាយ

ខេត្តព្រះវិហារ ៖ ជារឿងមួយគួរឲ្យសង្វេគបំផុតសម្រាប់ក្រុមគ្រួសាររបស់តារាចម្រៀង សុវត្ថិឌី ធារិកា ដែលលោកឪពុក និងអ្នកម្តាយរបស់តារាចម្រៀងរូបនេះ បានបាត់បង់ជីវិតព្រមៗគ្នា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ នៅស្រុកឆែប ខេត្តព្រះវិហារ ខណ:នាងនិងក្រុមគ្រួសារធ្វើដំណើរតាមរថយន្ត វិលត្រឡប់ពីខេត្តព្រះវិហារ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ។

រថយន្តជនរងគ្រោះ ម៉ាក Lexus RX 300 ពាក់ផ្លាកលេខ ភ្នំពេញ BJ-1672 បានក្រឡាប់ចូលក្នុងទឹកប្រឡាយ បណ្តាលឲ្យឪពុក និងម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរនាក់ ចំណែកតារាចម្រៀង សុវត្ថិឌី ធារិកា ប្អូនប្រុស និងជីដូន ដែលបានរួមដំណើរជាមួយ បានរួចផុតពីគ្រោះថ្នាក់អកុសលនេះ។

តារាចម្រៀង លោក អ៊ាម វណ្ណី ជាមិត្តភក្តិរបស់សុវត្ថិឌី ធារិកា បានបញ្ជាក់នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ថា ឪពុកនិងម្តាយរបស់សុវត្ថិឌី ធារិកា ពិតជាបានបាត់បង់ជីវិតទាំងពីរនាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ។ ចំណែកធារិកា ប្អូនប្រុស និងយាយ បានផុតគ្រោះថ្នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមចូលរួមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយកញ្ញាសុវត្ថិឌី ធារិកា ចំពោះការបាត់បង់ឪពុកម្តាយនេះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកទាំងពីរ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

RELATED ARTICLES