លោក Nasser al-Khelaifi ប្រធានក្លឹបParis SG បាននិយាយកាលពីថ្ងៃអង្គារថាលោកកំពុងពិភាក្សាជាមួយក្លឹប Nice ដើម្បីនាំយកគ្រូបង្វឹកChristophe Galtier មកជំនួសលោក Mauricio Pochettino ដឹកនាំក្លឹបជើងឯកបារាំងរដូវកាលថ្មី។
កាសែតកីឡា L’Equipe បានរាយការណ៍ថា លោកGaltier បានត្រៀមខ្លួនចូលកាន់តំណែងនៅParis SSG ប៉ុន្តែថាការប្រកាសនៃការតែងតាំងជាផ្លូវការនឹងត្រូវរង់ចាំរហូតដល់ការចាកចេញរបស់ Argentine Pochettino ។
អ្នកចាត់ការបច្ចុប្បន្នលោក Pochettino ដែលត្រូវបានតែងតាំងកាលពី១៨ខែមុន បានរងសម្ពាធបន្ទាប់ពីមិនបានជួយParis SG បំបែកកំណត់ត្រាថ្មីក្នុងក្របខ័ណ្ឌឆេមពានលីកកាលពីរដូវកាលមុន បន្ទាប់ពីពួកគេបានធ្លាក់ត្រឹមក្នុងវគ្គ១៦ ក្រុមចុងក្រោយ។
លោក Qatari Al-Khelaifi បានប្រាប់សារព័ត៌មាន Le Parisien ក្នុងបទសម្ភាសន៍លម្អិតមួយចេញផ្សាយកាលពីថ្ងៃអង្គារថា យើងមានបញ្ជីជ្រើសរើសគ្រូបង្វឹក យើងកំពុងពិភាក្សាជាមួយ Nice នេះមិនមែនជាអាថ៌កំបាំងទេ។
លោកAl-Khelaifiបានច្រានចោលរបាយការណ៍
ដែលថាក្លឹបបានពិភាក្សាជាមួយអ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ១៩៩៨ លោក Zinedine Zidaneជាគ្រូបង្វឹកថ្មីរបស់ពួកគេ។លោកបាននិយាយថាក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការជួលគាត់ រួមទាំងក្រុមជម្រើសជាតិផងដែរ ប៉ុន្តែសម្រាប់យើងគឺអត់ទេ យើងមិនដែលពិភាក្សាជាមួយគាត់ទេ៕