កាលពីថ្ងៃពុធ ទី២២ មិថុនា ប្រធានាធិបតីអាមេរិកលោកចូបៃឌិន បានស្នើសុំសភាឱ្យផ្អាកពន្ធឧស្ម័នសហព័ន្ធរយៈពេល៣ខែ ដើប្បីទប់ស្កាត់ការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនះដែលកំពុងបង្កឱ្យមានកំហឹងរីករាលដាលក្នុងចំណោមប្រជាជនអាមេរិក នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់របសលោក។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានanews។
សេតវិមានចង់ផ្អាកការយកពន្ធសហព័ន្ធចំនួន ១៨សេនក្នុងមួយហ្គាឡុងស្មើនឹង៣,៨៧ លីត្រ រហូតដល់ខែកញ្ញាហើយនឹងអំពាវនាវឱ្យប្រទេសនានាធ្វើដូចគ្នានេះដើម្បីផ្តល់ការសង្គ្រោះដោយផ្ទាល់ដល់អ្នកប្រើប្រាស់ ដែលរងគ្រោះដោយសារការដំឡើងថ្លៃរបស់ពូទីន។ជាមួយគ្នានេះលោកបៃឌិនក៏នឹងស្នើឱ្យសភាព្យួរពន្ធ២៤,៣សេនក្នុងមួយហ្គាឡុងផងដែរសម្រាប់ម៉ាស៊ុត។
តម្លៃប្រងនៅអាមេរិកគឺ៤,៩៧ក្នុងមួយហ្គាឡុង(៣,៨៧ លីត្រ)ទូទាំងប្រទេសកាលពីថ្ងៃអង្គារធ្លាក់ចុះពីកំណត់ត្រាខ្ពស់របស់វាលើសពី៥ ដុល្លារក្នុងមួយហ្គាឡុងកាលពីដើមខែនេះ។ នេះបើយោងតាម AAA ។
គួររំឭកថាកាលពីថ្ងៃ១៧ឧសភាប្រទេសថៃក៏ជ្រើសរើសយកគោលនយាបាយកាត់បន្ថយពន្ធទាំងប្រេសាំងនិងម៉ាស៊ូតចន្លោះពី ៣-៥បាតក្នុងមួយលីត្រដើម្បីជួយទប់ស្កាត់ការហក់ឡើងនៃប្រេងឥន្ទនៈដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។