បន្ទាប់ពីការផ្ទុះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនរយៈពេលជាង៥ខែកន្លងមកនេះប្រទេសនីមួយៗជាពិសេសប្រទេសដែលនៅជាប់ជាមួយរុស្ស៊ីបានជ្រួលប្របល់ក្នុងការទិញអាវុធពីអាមេរិក ដើម្បីធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួន។
ជាក់ស្តែងកាលកាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកបានគម្រោងលក់មីស៊ីលបាញ់ពីដីទៅអាកាសផលិតដោយក្រុមហ៊ុនRaytheonចំនួន៩៦គ្រាប់ទៅឱ្យប្រទេសហូឡង់ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ១,២ពាន់លានដុល្លារ។
ប្រទេសហុល្លង់បានស្នើសុំទិញមីស៊ីលប្រភេទ Patriot MIM-104E Guidance Enhanced Missile-Tactical ឬ GEM-T ដែលក្រសួងការបរទេសបាននិយាយថាអាវុធទាំងនេះវានឹងធ្វើ ឱ្យប្រសើរឡើងនូវវិស័យការពារជាតិនិងបង្កើនអន្តរប្រតិបត្តិការរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនិងកងកម្លាំងអង្គការណាតូ។រដ្ឋមន្ត្រីការពារជាតិហុល្លង់លោកស្រី Kajsa Ollongren បានធ្វើទស្សនកិច្ចនៅមន្ទីរបញ្ចកោណកាលពីថ្ងៃទី១៣ ខែកក្កដា ២០២២។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងអំណរគុណដល់លោកស្រីចំពោះការផ្តល់សព្វាវុធដ៍សាហាវរបស់ហុល្លង់ដូចជាកាំភ្លើងធំដល់អ៊ុយក្រែនក្នុងការ
ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ក្រៅពីហុល្លង់មហាអំណាចយោធាអាមេរិកក៏បានយល់ព្រម លក់អាវុធទៅអោយប្រទេស៥ផ្សេងទៀតរួមមាន៖
១–កូរ៉េខាងត្បូងនឹងទិញយន្តហោះចម្បាំង F-35A ចំនួន ២០គ្រឿងបន្ថែមទៀតពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃគម្រោង F-X របស់ខ្លួនដែលផ្តោត
លើការទិញយន្តហោះចម្បាំងបំបាំងកាយបរទេសពីឆ្នាំ ២០២៣ដល់ឆ្នាំ២០២៨។គណៈកម្មាធិការលើកកម្ពស់ការគ្រប់គ្រងកម្មវិធីទិញអាវុធ ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិលោក Jong-sup Lee កាលពីថ្ងៃទី 15 ខែកក្កដា បានសម្រេចជាផ្លូវការក្នុងការទិញ F-35A ចំនួន ២០គ្រឿង បន្ថែមទៀតក្នុងតម្លៃ ជិត ៣ពាន់លានដុល្លារ)។
២–ប្រទេសគុយវ៉ែតទិញមីស៊ីលបាញ់ពីអាកាស
ទៅអាកាសរយៈចម្ងាយមធ្យមនិងឆ្ងាយប្រភេទAIM-120 C-7/8 Advanced Medium Range Air-to-Air Missiles និងគ្រាប់បែកប្រភេទផ្សេងៗដែលមានតម្លៃ ៣៩៧ លានដុល្លារសម្រាប់កងយន្តហោះ Eurofighter Typhoon របស់ខ្លួនពីក្រុមហ៊ុនRaytheon Technologies និង Lockheed Martin ។
៣–អូស្ត្រាលីទិញមីស៊ីលបាញ់ពីដីទៅអាកាសJoint Air-to-Surface Standoff ផលិតដោយក្រុមហ៊ុនLockheed ចំនួន៨០គ្រាប់មានតម្លៃ២៣៥ លានដុល្លារនិងទិញប្រព័ន្ធវាយប្រហាររយៈចម្ងាយឆ្ងាយ F/A-18F Super Hornet និង F-35A Lightning II។
៤– ប្រទេសអេមីរ៉ាត់អារ៉ាប់រួមទិញប្រព័ន្ធឧបករណ៍
ស៊ើបការណ៍មហាសមុទ្រដែលផលិតដោយក្រុមហ៊ុន Lockheed មានតម្លៃ២០៦លានដុល្លារ។ កញ្ចប់ប្រព័ន្ធឧបករណ៍ស៊ើបការណ៍មហាសមុទ្ររួមបញ្ចូលឧបករណ៍ចាប់សញ្ញា ឧបករណ៍ប្រមូលទិន្នន័យ និងការវិភាគ ដោយមានខ្សែកាបអុបទិកនិងការផ្គត់ផ្គង់ថាមពលដែលមិនអាចរំខានបាន។
៥–ពីពេលថ្មីនេះរដ្ឋាភិបាលប្រទេសឆេក
បានសម្រេចចិត្តចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិកដើម្បីទិញយន្តហោះចម្បាំង F-35 Lightning II ចំនួន ២៤ គ្រឿងសម្រាប់កងទ័ពអាកាសផងដែរដែលតម្លៃក៏មិនក្រោមពាន់លានដុល្លារដែរ។