កាលពីថ្ងៃចន្ទទី២៥ កក្កដា ២០២២ ផ្លូវថ្នល់ស្ងាត់ជ្រងំហើយមនុស្សម្នាត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះនៅក្នុងផ្នែកខ្លះនៃកោះតៃវ៉ាន់រួមទាំងទីក្រុងតៃប៉ិផងដែរ សម្រាប់ការធ្វើសមយុទ្ធវាយប្រហារតាមអាកាសស្របពេលដែលកោះប្រជាធិបតេយ្យកំពុងបង្កើនការត្រៀមក្នុងករណីមានការវាយប្រហាររបស់ប្រទេសចិន។
ស៊ីរ៉ែនបានបន្លឺសំឡេងកាលពីវេលាម៉ោង១និង៣០នាទីរសៀលសម្រាប់ សមយុទ្ធជម្លៀសមនុស្សជាកាតព្វកិច្ចតាមដងផ្លូវ និងបិទផ្នែកខ្លះនៃទីក្រុងនៅភាគខាងជើងកោះតៃវ៉ាន់រយៈពេល ៣០នាទី។
ការជូនដំណឹងអំពីមីស៊ីលដែលស្នើឱ្យប្រជាពលរដ្ឋជម្លៀសទៅកាន់ទីសុវត្ថិភាពភ្លាមៗត្រូវបានចែកចាយតាមរយៈការផ្ញើសារជាអក្សរ។
អភិបាលក្រុងតៃប៉ិលោក Ko Wen-je បាននិយាយនៅ
ក្នុងសុន្ទរកថាបន្ទាប់ពីត្រួតពិនិត្យសមយុទ្ធដែលមានឈ្មោះថា Wan An ថា វាចាំបាច់ដើម្បីធ្វើការរៀបចំ
នៅក្នុងព្រឹត្តិការណ៍នៃសង្គ្រាម។
លោកKoបានបន្តថាយន្តហោះយោធាចិនបានយាយីតៃវ៉ាន់ជាញឹកញាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការផ្ទុះសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈបានរំលឹកយើងអោយប្រុងប្រយ័ត្នក្នុងពេលវេលាសន្តិភាព ។
ចិនតែងតែអះអាងថាកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ហើយមិនដែលបដិសេធក្នុងការប្រើកម្លាំងដើម្បីយកកោះនេះមកគ្រប់គ្រងផ្ទាល់ខណៈ តៃវ៉ាន់បដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន ហើយប្តេជ្ញាការពារខ្លួន៕