អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក ចនឃើប៊ី(John Kirby)បាននិយាយកាលពីថ្ងៃពុធថាភាពតាន
តឹងលើបញ្ហាកោះតៃវ៉ាន់ក៏ដូចជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទំនងជាប្រធានបទក្តៅសម្រាប់ការហៅទូរស័ព្ទដែលរំពឹងទុកថានឹងកើតឡើងនៅថ្ងៃព្រហស្បតិ៍នេះរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃឌិននិងមេដឹកនាំចិន ស៊ីជីនពីន។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធទី២៧ កក្កដា២០២២។
នេះគឺជាជំនួបតាមទូរស័ព្ទលើកទីប្រាំរវាងមេដឹកនាំទាំងពីរ ហើយកើតឡើងចំពេលដែលប្រទេសចិន បានធ្វើការ ព្រមានកាន់តែខ្លាំងដល់រដ្ឋបាលលោកបៃឌិនចំពោះ ដំណើរទស្សនកិច្ចដែលអាចធ្វើឡើងដោយប្រធាន
សភាអាមេរិក លោកស្រីណាន់ស៊ីផេលូស៊ីមកកាន់កោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។
លោក ចនឃើប៊ីបានប្រាប់អ្នកសារព័ត៌មានថា ការគ្រប់គ្រងការប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក៏ជារបៀបវារៈសំខាន់ផងដែរនៅក្នុងជំនួបតាមទូរស័ព្ទនេះ។
លោក ឃើប៊ីបានបញ្ជាក់អំពីប្រធានបទដែលត្រូវពិភាក្សាថា មានបីចំណុចសំខាន់ៗគឺបញ្ហាកោះតៃវ៉ាន់ សង្រ្គាមនៅអ៊ុយក្រែន និងការគ្រប់គ្រងការប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ចរបស់មហាអំណាចទាំងពីរ។
លោកបានមានប្រសាសន៍ថា នេះគឺជាការហៅទូរស័ព្ទដែលត្រូវបានគេកំណត់ពេលជាយូរមកហើយ ហើយរបៀបវារៈដ៏សំខាន់ទាំងនេះរំពឹងថានឹងត្រូវបានដោះស្រាយសម្រាប់មេដឹកនាំទាំងពីរ។
ទាក់ទងទៅនឹងគម្រោងដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាលោកស្រីណាន់ស៊ីផេលូស៊ីមកកាន់កោះតៃវ៉ាន់លោកបាននិយាយថាលោកស្រីស្ថិតនៅក្នុងជួរនៃការស្នងតំណែងប្រធានាធិបតីដូច្នេះការធ្វើដំណើរទៅក្រៅប្រទេសរបស់លោកស្រីគឺជាបញ្ហាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។មានតែលោកស្រីទេដែលអាចធ្វើការសម្រេចចិត្តអំពីការធ្វើដំណើរនេះ។
គាត់បានបន្តថាភាពច្របូកច្របល់នៅក្នុងវោហាសាស្ត្រព្រមានពីទីក្រុងប៉េកាំង ជុំវិញការធ្វើដំណើរដ៏មានសក្តានុពលនេះ ធ្វើឱ្យភាពតានតឹងកើនឡើង។យើងយល់ឃើញថាមិនមានប្រយោជន៍ ហើយប្រាកដជាមិនចាំបាច់ទាល់តែសោះចំពោះស្ថានភាពនេះ៕