Thursday, April 18, 2024
Homeព័ត៌មានអន្តរជាតិគីម ជុងអ៊ុនៈ​កូរ៉េខាងជើង ត្រៀមខ្លួនធ្វើសង្គ្រាម ជាមួយអាមេរិក និងរារាំងសង្គ្រាមនុយក្លេអ៊ែរ

គីម ជុងអ៊ុនៈ​កូរ៉េខាងជើង ត្រៀមខ្លួនធ្វើសង្គ្រាម ជាមួយអាមេរិក និងរារាំងសង្គ្រាមនុយក្លេអ៊ែរ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី២៨កក្កដា​ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចដើម្បីរារាំងសង្គ្រាមនុយក្លេអ៊ែរ និងសម្រាប់ការប៉ះ ទង្គិចផ្នែកយោធាណាមួយជាមួយសហរដ្ឋអាមេរិកចំពេលមានសញ្ញាថាកូរ៉េខាងជើងអាចធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។

លោកគីមជុងអ៊ុនបានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសុន្ទរកថានៅក្នុងពិធីប្រារព្ធខួបលើកទី៦៩នៃបទឈប់បាញ់សង្គ្រាមឧបទ្វីបកូរ៉េ​២៧ខែកក្កដា១៩៥៣។កិច្ចព្រម ព្រៀងឈប់បាញ់ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៧ខែកក្កដា ឆ្នាំ ១៩៥៣ ដើម្បីធានាឱ្យមានការបញ្ឈប់ទាំងស្រុងនូវអរិភាព និងរាល់សកម្មភាពនៃកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសកូរ៉េ រហូតដល់ការដោះស្រាយដោយសន្តិវិធី ។

វាត្រូវបានចុះហត្ថលេខាដោយឧត្តមសេនីយ៍ឯកអាមេរិកលោក William Harrison Jr. និងឧត្តមសេនីយ៍ Mark W. Clark តំណាងឱ្យទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) មេដឹកនាំកូរ៉េខាងជើងគីមអ៊ីលស៊ុងនិងឧត្តមសេនីយ៍ណាំអ៊ីលតំណាងឱ្យកងទ័ពប្រជាជនកូរ៉េ (KPA) និងលោក Peng Dehuai តំណាងឱ្យកងទ័ពស្ម័គ្រចិត្តប្រជាជនចិន។

ជាមួយគ្នានេះដែរប្រមុខរដ្ឋកូរ៉េខាងជើង ក៏បានបរិហាររដ្ឋបាល ប្រធានាធិបតីកូរ៉េខាងត្បូងលោក​យុន​​​​  ស៊ុកយុល(Yoon Suk-yeol)ដោយនិយាយថាការប៉ុនប៉ងណាមួយដើម្បីធ្វើឱ្យកូរ៉េខាងជើងអសមត្ថភាពនុយក្លេអ៊ែរ នឹងត្រូវបានឆ្លើយតបយ៉ាងតឹងរ៉ឹង និងការបំផ្លិចបំផ្លាញ ។

លោកបានបន្តថាខ្ញុំសូមបញ្ជាក់ម្តងទៀតថាកូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រឈមមុខគ្នាផ្នែកយោធាណាមួយជាមួយសហរដ្ឋអាមេរិក។ប្រទេសកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានសាកល្បងមីស៊ីល និងមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ដែលខ្លួននិយាយថាអាចផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដោយកាត់បន្ថយពេលវេលាដែលធ្វើអោយទីក្រុងសេអ៊ូលពិបាកនឹងឆ្លើយតបចំពោះការវាយប្រហារ។

រហូតមកដល់ពេលនេះគេមិនទាន់ឃើញមានប្រតិកម្មបែបណាពីអាមេរិកនិងសម្ព័ន្ធមិត្តនៅឡើយទេ៕

75% of Democrats want Biden out in 2024 – poll

RELATED ARTICLES