ខេត្តតាកែវ ៖ យុវតីកែវ សុគន្ធធារី បច្ចុប្បន្នជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនបាទី ខេត្តតាកែវ ចាអតីជ័យលាភីសិស្សពូកែគណិតមេដាយសំរឹទ្ធ ទូទាំងប្រទេស ថ្នាក់ទី៩ ប្រចាំឆ្នាំសិក្សា ២០១៨-២០១៩ និងជាជ័យលាភីសិស្សពូកែគណិតវិទ្យា កម្រិតពិភពលោក ដែលទទួលបានមេដាយច្រើនជាង។
តាមប្រភពព័ត៌មាន ឲ្យដឹងថា យុវតី កែវ សុគន្ធធារី បានចាប់ផ្តើមការប្រឡងសិស្សពូកែកម្រិតអន្តរជាតិ លើកដំបូង នៅឆ្នាំ២០១៩ (ពេលរៀនថ្នាក់ទី៩) ដែលការប្រឡងដំបូងរបស់នាង គឺការប្រឡងគណិតវិទ្យា Suken (តេស្តសមត្ថភាពគណិតវិទ្យាស្តង់ដារប្រទេសជប៉ុន) ហើយក្រោយៗមក នាងក៏ចាប់ផ្តើមចូលរួមការប្រឡងគណិតវិទ្យាកម្រិតពិភពលោក (Math Olympic) ដែលមានដូចជា ៖ Bebras, WMI, SAMO, AMO, TIMO, LIMOC, PIMSO, SEAMO, MOSC, BBB, AIMO, HKIMO, PhIMO, FISO, Copernicus, ITMC, AMC, Caribou… និងការប្រឡងជាច្រើនទៀត។
មកដល់បច្ចុប្បន្ន យុវតីរូបនេះ ទទួលបានមេដាយនៃការប្រឡងគណិតវិទ្យាកម្រិតពិភពលោកដូចខាងក្រោម ជាច្រើន រួមមាន ៖ មេដាយមាស (Gold Medal) ចំនួន ១៨ មេដាយប្រាក់ (Silver Medal) ចំនួន ៤ និងមេដាយសំរឹទ្ធ (Bronze Medal) ចំនួន៩ ៕