Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិជំនន់ទឹកភ្លៀង​​បាត់ខ្លួន3​នាក់ និងជាង១០​ម៉ឺន​ជម្លៀសចេញ

ជំនន់ទឹកភ្លៀង​​បាត់ខ្លួន3​នាក់ និងជាង១០​ម៉ឺន​ជម្លៀសចេញ

ភ្លៀងធ្លាក់ខ្លាំងបាននឹងកំពុងបន្តនៅភាគកណ្តាលនិងភាគឦសានប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បណ្តាលអោយមនុស្សបីនាក់បាត់ខ្លួននិងអ្នកស្រុកជាង១០ម៉ឺននាក់ត្រូវបានអាជ្ញាធរជម្លៀសចេញទៅកាន់ទីសុវត្ថិភាព។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃព្រហស្បតិ៍ទី៤សីហា​២០២២។

Google

ទីភ្នាក់ងារអាកាសធាតុជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំងបំផុតសម្រាប់ខេត្តភាគឦសាននៃទីក្រុង Yamagata ជាកន្លែងដែលទន្លេ Mogami ទឹកពេញនិងហូរទៅកាន់ទីតាំងជាច្រើនបង្កឱ្យមានការរអិលបាក់ដីការជន់លិចផ្ទះសម្បែងនិងការរំខានដល់ការផ្គត់ផ្គង់ទឹកនិងអគ្គិសនី។

Google

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងដែរថា ភូមិ Sekikawa ក្នុងទីក្រុងNiigata មានកម្ពស់ទឹកភ្លៀង៥៦០ មីលីម៉ែត្រក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ពោលគឺ ២​,ដងនៃបរិមាណទឹកភ្លៀងដែល

ជាធម្មតាធ្លាក់ពេញមួយខែនៃខែសីហា។

Google

ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថាទីក្រុងOguni ក្នុង Yamagata ត្រូវបានកាត់ផ្តាច់ដោយសារការបាក់ដី និងទឹកជំនន់។

ប្រធានលេខាធិការខុទ្ទកាល័យលោក Hirokazu Matsuno ដែលជាអ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលកណ្តាលបានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថាមនុស្សបីនាក់នៅតែបាត់ខ្លួន ហើយប្រហែល១៩០០គ្រួសាររួមទាំងនៅ Niigata គឺគ្មានអគ្គិសនីនិងទឹកស្អាតប្រើប្រាស់។ភ្លៀងធ្លាក់ខ្លាំងបានប៉ះពាល់ដល់សេវាកម្មផ្លូវដែកតាំងពីយប់ថ្ងៃពុធ៕

RELATED ARTICLES