Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិតៃវ៉ាន់បដិសេធគោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ ខណៈប្រធានសភាអាមេរិក ប្តេជ្ញាការពារកោះឯករាជ្យ​

តៃវ៉ាន់បដិសេធគោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ ខណៈប្រធានសភាអាមេរិក ប្តេជ្ញាការពារកោះឯករាជ្យ​

កាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែសីហា ​២០២២ ​ក្រសួងការបរទេសតៃវ៉ាន់បានចូលរួមជាមួយស្ថាប័នរៀបចំគោលនយោបាយ កំពូលរបស់ខ្លួនស្តីពីប្រទេសចិនបានធ្វើការដិសេធគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលទីក្រុងប៉េកាំង បានស្នើ ឡើងសម្រាប់កោះនេះនិង បន្តធ្វើសមយុទ្ធបាញ់គ្រាប់ពិតទៅតាមការគ្រោងទុក បន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ចប់សមយុទ្ធ យោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅជុំវិញកោះនេះនិងការគំរាមកំហែងម្តងហើយម្តងទៀតដើម្បីនាំយកកោះលទ្ធិប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងមកគ្រប់គ្រងវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក Joanne Ou បានប្រាប់សន្និសីទសារព័ត៌មានមួយថាសេចក្តីថ្លែងការណ៍ទាំងមូល របស់ប្រទេសចិនគឺពិតជាប្រឆាំងនឹងស្ថានភាពច្រកសមុទ្រនិងការពិតរបស់វា។ប្រទេសចិនកំពុងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រីណាន់ស៊ី​​ផេលូស៊ីជាលេសដើម្បីបំផ្លាញស្ថានភាពបច្ចុប្បន្ននិងឆ្លៀតឱកាសបង្កើតបញ្ហាដោយព្យាយាមបំភិតបំភ័យប្រជាជនតៃវ៉ាន់។

លោកបានបន្តថា’’ប្រទេសមួយ ប្រព័ន្ធពីរ” សំដៅលើគំរូដែលហុងកុងនិងម៉ាកាវត្រូវបានសន្យាអោយមានកម្រិតស្វ័យភាពស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន។

ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធាចិនដែលទើបបាន

បញ្ចប់កាលពីថ្ងៃពុធ កងទ័ពរបស់តៃវ៉ាន់បាននិយាយថា ខ្លួននឹងកែសម្រួលពីរបៀបដាក់ពង្រាយកម្លាំងដោយមិនអោយកងកម្លាំរបស់ខ្លួនធ្លាក់ចុះនោះទេ។

ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០កោះនេះបានប្រែក្លាយពីរបបស្វ័យភាពទៅជាលទ្ធិប្រជាធិបតេយ្យដ៏រស់រវើក ហើយអត្តសញ្ញាណរបស់តៃវ៉ាន់បានលេចចេញកាន់តែច្បាស់បានរឹងមាំ។

ទំនាក់ទំនង​រវាង​ទីក្រុងប៉េកាំងនិង​តៃប៉ិទាំងកាន់តែ​អាក្រក់​ខ្លាំង​ចាប់តាំងពី​លោកស្រី Tsai Ing-wen ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់​ក្នុង​ឆ្នាំ​២០១៦​។លោកស្រីនិង​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​របស់​លោកស្រីមិន​ចាត់​ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ទេ។

លោកស្រីណាន់ស៊ីៈ យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​ចិន​ធ្វើ​ឱ្យ​តៃវ៉ាន់​ឯកោ​ឡើយ​

ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី បាននិយាយកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិកមិនអាចអនុញ្ញាតឱ្យប្រទេសចិនធ្វើឱ្យមានសម្ពាធកម្រិតថ្មីលើកោះតៃវ៉ាន់ដោយនិយាយសំដៅទៅលើសមយុទ្ធយោធាចិនប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រីបានបំពេញទស្សនកិច្ចទៅកាន់កោះដែលទាមទារដោយចិន។

លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានជាមួយសមាជិកសភាប្រជាធិបតេយ្យបួននាក់ផ្សេងទៀតដែលអមដំណើរលោកស្រីមកកាន់តំបន់អាស៊ីថាអ្វីដែលយើងបានឃើញគឺប្រទេសចិន កំពុងព្យាយាមបង្កើតភាពធម្មតាថ្មីមួយ។

លោកស្រីបានបញ្ជាក់ថាយើងបានទៅទីនោះដើម្បីសរសើរតៃវ៉ាន។ យើងបានទៅទីនោះដើម្បីបង្ហាញពីមិត្តភាពរបស់យើង និងដើម្បីនិយាយថាប្រទេសចិនមិនអាចធ្វើអោយកោះតៃវ៉ាន់នៅឯកោបានទេ ។

នៅពេលសួរអំពីការប្រកាស ដាក់ទណ្ឌកម្មមកលើលោកស្រីនិង និងក្រុមគ្រួសារ​លោកស្រីបានសើចរួចឆ្លើយថា អ្នកណា​ទៅ​ខ្វល់ ។វា​ជា​រឿង​ចៃដន្យ​សម្រាប់​ខ្ញុំ មិន​មាន​ពាក់ព័ន្ធ​អ្វី​ទាំងអស់៕

RELATED ARTICLES