Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិអំពាវនាវអឱ្យសិង្ហបុរី​ បិទ​ក្រុមហ៊ុន​​ផ្គត់ផ្គង់​អាវុធ​ដល់យោធា​មីយ៉ាន់ម៉ា

អំពាវនាវអឱ្យសិង្ហបុរី​ បិទ​ក្រុមហ៊ុន​​ផ្គត់ផ្គង់​អាវុធ​ដល់យោធា​មីយ៉ាន់ម៉ា

យុត្តិធម៍សម្រាប់មីយ៉ាន់ម៉ា (JFM) ដែលជាក្រុមសកម្មជនឃ្លាំមើលផលប្រយោជន៍អាជីវកម្មរបស់យោធាមីយ៉ាន់ម៉ា បានអំពាវនាវឱ្យសិង្ហបុរីចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងក្រុមហ៊ុនឈ្មួញកណ្តាលផ្គត់ផ្គង់អាវុធនិងឧបករណ៍សឹកឱ្យរបបយោធា។នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មានThe Irrawaddy ។

របាយការណ៍របស់JFMបានអោយដឹងថាក្រុមហ៊ុនចំនួន១១៦ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងមីយ៉ាន់ម៉ាបានចែកចាយការផ្គត់ផ្គង់អាវុធ និងឧបករណ៍ផ្សេងទៀតដែលមានតម្លៃរាប់លានដុល្លារអាមេរិកដល់យោធាមីយ៉ាន់ម៉ា។ ក្រុមហ៊ុនសរុបចំនួន ៧៨ដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ាគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធឬក្រុមហ៊ុនពាក់ព័ន្ធយ៉ាងហោចណាស់ចំនួន ៣៨នៅក្នុងប្រទេសសិង្ហបុរី។

JFMបានអំពាវនាវឱ្យសិង្ហបុរីដាក់ទណ្ឌកម្មជាបន្ទាន់ដើម្បីហាមឃាត់ការប្រើប្រាស់ទឹកដីរបស់ខ្លួន រួមទាំងធនាគារ និងកំពង់ផែរបស់ខ្លួនសម្រាប់ការផ្គត់ផ្គង់អាវុធ និងឧបករណ៍ដល់យោធាមីយ៉ាន់ម៉ា។

រហូតមកដល់ពេលនេះមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះដែលផ្គត់ផ្គង់អាវុធនិងបរិក្ខារដល់របបយោធាដែលត្រូវបានដាក់ទណ្ឌកម្ម។ ភាគច្រើនកំពុងបន្តដំណើរការដោយសេរី។

របាយការណ៍JLMក៏បានដាក់ឈ្មោះក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមានដូចជា៖ Asia Trading Group Private Ltd, Shwe Htee San Trading Co, Mega Dynamic Co. Ltd និង Achiever Marine Service, Myan Shwe Pyi Tractors Ltd, Sun & Moon 777, Moezac Co, Singa International Enterprise, ក្រុមហ៊ុន Pyae Naing Thu Co. Ltd និង Xinde Marine Engineering Pte Ltd ជាការផ្គត់ផ្គង់ឧបករណ៍ដល់កងទ័ពអាកាសនិងកងទ័ពជើងទឹកមីយ៉ាន់ម៉ា៕

RELATED ARTICLES