បន្ទាប់ពីពន្យារពេល២លើក ដើម្បីកុំអោយមានការយល់ច្រឡំពីរុស្ស៊ីនិងចិនទីបំផុតកងទ័ពអាកាសអាមេរិកបានបាញ់ សាកល្បងមីស៊ីលឆ្លងទ្វីប MinutemanIII(ICBM)ដែលគ្មានបំពាក់អាវុធនៅលើមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃអង្គារ ដោយជោគជ័យ។មន្ទីរបញ្ចកោណបានព័ណ៌នាថាការបាញ់បង្ហោះមីស៊ីលខាងលើនេះអាចបង្កគ្រោះថ្នាក់ បំផុតនិងមាន ប្រសិទ្ធភាព។
មន្ទីរបញ្ចកោណបានលើកឡើងថា ការបាញ់បង្ហោះកាលពីថ្ងៃអង្គារមិនមែនជាការគម្រាមកំហែងសត្រូវណាមួយ របស់អាមេរិកនោះទេ។ឧត្តមសេនីយឯក ArmandWongបាននិយាយថាការបាញ់សាកល្បងរបស់យើងត្រូវបានកំណត់ពេលយ៉ាងល្អជាមុនរហូតទៅដល់មួយឆ្នាំ។ ហើយមិនមែនជាការឆ្លើយទៅនឹងព្រឹត្តិការណ៍ពិភពលោកទេ”
មីស៊ីលដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរW-78ទម្ងន់៣៥០គីឡូតោនស្មើនឹង350000000គីឡូក្រាម)បានបាញ់ចេញពីកងកម្លាំងអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីពាក់កណ្តាលអធ្រាតយប់ថ្ងៃអង្គារ។បន្ទាប់ពីហោះបានចម្ងាយ៦៧០០គីឡូម៉ែត្រឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក វាក៏បានផ្ទុះ និងបុកចូលទៅក្នុងទឹកនៅជិត Kwajalein Atoll ក្នុងកោះ Marshall ។
យោធារុស្ស៊ីចុះកិច្ចសន្យាផលិតមីស៊ីលមិនអាចស្ទាក់ចាប់បាន
នៅក្នុងវេទិកាកងទ័ពឆ្នាំ២០២២ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូកាលពីថ្ងៃអង្គារក្រសួងការពារជាតិរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនរដ្ឋសម្រាប់ការផលិត និងផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Sarmatដែលមិនអាចស្ទាក់ចាប់បាន ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Aleksey Krivoruchko និងអ្នកគ្រប់គ្រង
ទូទៅនៃមជ្ឈមណ្ឌលមីស៊ីល Makeev លោក Vladimir Degtyar។
ថ្លែងនៅលើទូរទស្សន៍រុស្ស៊ីកាលពីខែឧសភា លោក Degtyar បានអះអាងថាវាមិនអាចទៅរួចទេក្នុងការស្ទាក់ចាប់មីស៊ីលSarmatដោយសារការរចនាឡើងមានភាពស្មុគស្មាញមិនគួរឱ្យជឿ
ដែលធ្វើឱ្យវា យកឈ្នះលើប្រព័ន្ធការពារមីស៊ីលពហុស្រទាប់។
ការចុះហត្ថលេខាលើកិច្ចសន្យាមួយផ្សេងទៀតក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈផងដែរកាលពីថ្ងៃអង្គារដែលក្នុងនោះកងទ័ពរុស្ស៊ីនឹងទទួលបានប្រព័ន្ធការពារដែនអាកាស S-500 Prometheusដែលជាការផលិតឡើងវិញចុងក្រោយបង្អស់នៃ
មីស៊ីល S-300 និង S-400 ដ៏ល្បីល្បាញ។ ជាមួយនឹងរយៈចម្ងាយ៦០០គីឡូម៉ែត្រភាពពិសេសរបស់វាគឺការស្ទាក់ចាប់កាំជ្រួចដែលចូលមកក្នុងរយៈកំពស់ខ្ពស់។
កូរ៉េខាងជើងបាញ់មីស៊ីលពីគ្រាប់
ប្រភពយោធាកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថាប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនចូលទៅក្នុងសមុទ្រលឿង(ចន្លោះចិននិងឧបទ្វីបកូរ៉េ)កាលពីព្រឹកថ្ងៃពុធ។
ការបាញ់មីស៊ីលត្រូវបានធ្វើឡើងស្របគ្នានឹងសន្និសីទសារព័ត៌មានរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកយុនស៊ុកយុល ដែលបានប្រារព្ធខួប១០០ថ្ងៃចាប់តាំងពីលោកចូលកាន់តំណែង។
វាក៏បានកើតឡើងមួយថ្ងៃបន្ទាប់ពីកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធបឋមនៅមុនពេលនៃកម្មវិធីUlchiFreedomShield(UFS)ប្រចាំឆ្នាំនាពេលខាងមុខ។
ទីក្រុងព្យុងយ៉ាងបានរិះគន់ម្តងហើយម្តងទៀតនូវសមយុទ្ធយោធារួមគ្នារវាងទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន ដោយចាត់ទុកពួកគេថាជាការបង្កហេតុហើយថាពួកគេតែងតែ បង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។
កូរ៉េខាងជើងត្រូវបានហាមប្រាមមិនឲ្យបាញ់មីស៊ីលផ្លោងក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុន្តែទណ្ឌកម្មមិនគ្របដណ្តប់លើមីស៊ីលឆ្លងទ្វីបឡើយ។
យោងតាមYonhapទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីល ចុងក្រោយកាលពីខែមករា។