Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិណាតូ ត្រៀម​ធ្វើ​អន្តរាគមន៍ជម្លោះស៊ែប៊ី-កូសូវ៉ូ

ណាតូ ត្រៀម​ធ្វើ​អន្តរាគមន៍ជម្លោះស៊ែប៊ី-កូសូវ៉ូ

បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic ស្តីពីភាពតានតឹងរវាងប្រទេសជិត

ខាងនៅតំបន់បាល់កង់ភាគខាងលិចនាពេលថ្មីៗនេះ ប្រធានសម្ព័ន្ធភាពណាតូលោកលោក Jens Stoltenbergបាននិយាយថាកងកម្លាំងរក្សាសន្តិភាពរបស់អង្គការណាតូនៅកូសូវ៉ូបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើអន្តរាគមន៍ប្រសិនបើស្ថិរភាពរវាងប្រទេសស៊ែប៊ីនិងកូសូវ៉ូស្ថិតក្នុងហានិភ័យ។

លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែលថាឥឡូវនេះយើងមានបេសកកម្មដ៏សំខាន់មួយ។វត្តមានយោធានៅកូសូវ៉ូបច្ចុប្បន្ននេះមានជិត៤ពាន់ នាក់។ប្រសិនបើចាំបាច់ យើងនឹងផ្លាស់ទីកងកម្លាំង ដាក់ពង្រាយពួកគេនៅកន្លែងដែលត្រូវការ និងបង្កើនវត្តមានរបស់យើង។យើងបានបង្កើនវត្តមានរួចហើយនៅភាគខាងជើង។យើងត្រៀមខ្លួនធ្វើបន្ថែមទៀត ។

ភាពតានតឹងរវាងប្រទេសស៊ែប៊ីនិងកូសូវ៉ូបានផ្ទុះឡើងក្នុងខែនេះ នៅពេលដែលកូសូវូបាននិយាយថា ខ្លួននឹងតម្រូវឱ្យជនជាតិស៊ែប៊ីដែលរស់នៅភាគខាងជើង ដែលត្រូវបានគាំទ្រដោយស៊ែប៊ីហើយមិនទទួលស្គាល់ស្ថាប័នកូសូវ៉ូ ឱ្យចាប់ផ្តើមប្រើប្រាស់ស្លាកលេខរថយន្តដែលចេញ

ដោយកូសូវូ ។

ស្ថានការណ៍បានស្ងប់ស្ងាត់បន្ទាប់ពីនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានយល់ព្រមពន្យារពេលចេញផ្លាកលេខរហូតដល់ថ្ងៃទី១ខែកញ្ញាហើយកងរក្សាសន្តិភាពណាតូបានត្រួតពិនិត្យការបិទផ្លូវដែលបង្កើតឡើងដោយស៊ែប៊ី។

កូសូវ៉ូបានទទួលឯករាជ្យពីប្រទេសស៊ែប៊ីក្នុងឆ្នាំ ២០០៨ ជិតមួយទសវត្សរ៍បន្ទាប់ពីការបះបោរដោយទ័ពព្រៃប្រឆាំងនឹងការគ្រប់គ្រងដោយគាបសង្កត់របស់ទីក្រុងបែលក្រាដ ។

ស៊ែប៊ីនៅតែចាត់ទុកកូសូវ៉ូជាផ្នែកសំខាន់នៃទឹកដីរបស់ខ្លួន។ វា​បដិសេធ​ការ​បង្កើន​ភាព​តានតឹង​និង​ជម្លោះ​នៅ​ទីនោះ ហើយ​ចោទព្រីស្ទីណា( Pristina) ថា​បាន​ជាន់ឈ្លី​សិទ្ធិ​ជនជាតិ​ភាគតិចស៊ែប៊ី។ជនជាតិស៊ែប៊ីមានចំនួន៥ភាគរយនៃចំនួនប្រជាជនសរុប១, លាននាក់របស់កូសូវ៉ូ

ដែលជាជនជាតិភាគតិចអាល់បានី ៩០ភាគរយ ៕

RELATED ARTICLES