Wednesday, April 17, 2024
Homeព័ត៌មានអន្តរជាតិលោកស្រីគីម យូជុង ប្រាប់ឱ្យកូរ៉េខាងត្បូង បិទមាត់ និងកុំយកនំពោតប្តូរអាយុជីវិតនុយក្លេអ៊ែររបស់ខ្លួន

លោកស្រីគីម យូជុង ប្រាប់ឱ្យកូរ៉េខាងត្បូង បិទមាត់ និងកុំយកនំពោតប្តូរអាយុជីវិតនុយក្លេអ៊ែររបស់ខ្លួន

កាលពីថ្ងៃសុក្រ ទី១៩ សីហា ឆ្នាំ២០២២ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោកស្រី គីម យូជុង បានរិះគន់ និងច្រានចោលការផ្តល់ជំនួយសេដ្ឋកិច្ចពីប្រធានាធិបតីកូរ៉េខាងត្បូងលោកយុនស៊ុកយុលជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែរ។លោកស្រីបានចាត់ទុកសំណើនេះថាការលើកម្ពស់នៃភាពមិនសមហេតុផលនិងជាសំណើរបែបល្ងង់ខ្លៅ ហើយបាន ច្រានចោលលទ្ធភាពនៃកិច្ចពិភាក្សាទល់មុខគ្នាផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។​

Google

ជាមួយគ្នានេះដែរលោកស្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNAថាសម្រាប់យើង, កិត្តិយស និងនុយក្លេអ៊ែរ គឺជាសុបិនដ៏អស្ចារ្យ។ បើគ្រាន់តែគិត ថាត្រូវផ្លាស់ប្តូរផែនការ ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនោះ ក្តីសង្ឃឹម និងផែនការរបស់លោក យុន គឺពិតជាសាមញ្ញ និោងក្មេងណាស់។គ្មាននរណាម្នាក់ផ្លាស់ប្តូរវាសនារបស់ខ្លួន

សម្រាប់នំខេកមួយដុំនោះទេហើយជារឿងល្អ លោកគួរតែបិទមាត់នៅឱ្យស្ងៀម

ប្រតិកម្មរបស់លោកស្រីបានកើតឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះបានដាក់ចេញនូវផែនការផ្តល់ជំនួយដែលរួមមានអាហារ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាថ្នូរនឹងការបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោកស្រីគីមយូជុងដែលជាអនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េបានចង្អុលបង្ហាញថាខ្ញុំជឿថា ផែនការដ៏ច្បាស់លាស់របស់លោកយុនគឺជាការចម្លងនៃសំណើស្រដៀងគ្នាដែលបានធ្វើឡើងដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកលីម្យុងបាក់ កាលពីជាង ១០ឆ្នាំមុនដែលត្រូវបានបោះបង់ចោលដោយសារតែវាបានធ្វើអោយមានការ ប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងកូរ៉េទាំងពីរ។

កូរ៉េខាងត្បូងសោកស្តាយចំពោះការឆ្លើយតបដ៏គឃ្លើន

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េបានសម្តែង ការសោកស្តាយយ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយរបស់លោក ស្រីគីមយូជុងហើយការិយាល័យរបស់ប្រធានាធិបតី បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបង្ហាញ ការអត់ធ្មត់ និង គិតឱ្យបានស៊ីជម្រៅអំពីការផ្តល់ជូនរបស់ទីក្រុងសេអ៊ូល។

លោក Lee Hyo-jungអ្នកនាំពាក្យក្រសួងបង្រួបបង្រួម

បាននិយាយក្នុងសន្និសីទខ្លីមួយថាអាកប្បកិរិយាពីកូរ៉េខាងជើងនឹងមិនត្រឹមតែគំរាមកំហែងដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េប៉ុណ្ណោះទេប៉ុន្តែវាបណ្តាលឱ្យមានការលំបាកបន្ថែមទៀតសម្រាប់កូរ៉េខាងជើងដោយធ្វើឱ្យភាពឯកោអន្តរជាតិ និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ៕

RELATED ARTICLES