Thursday, November 21, 2024
Homeសុខភាពម្តាយមានផ្ទៃពោះលើស អាចគ្រោះថ្នាក់ដល់កូន

ម្តាយមានផ្ទៃពោះលើស អាចគ្រោះថ្នាក់ដល់កូន

ជាទូទៅ ស្ត្រីដែលមានផ្ទៃពោះគ្រប់ខែ គឺត្រូវធ្វើការសម្រាលបុត្រ នៅគ៌តចន្លោះពី ៣៧ ទៅ៤១សប្តាហ៍។ ពេលណាស្ត្រីមានផ្ទៃពោះសម្រាលបុត្រ នៅមុនគ៌តអាយុ ៣៧សប្តាហ៍ គេហៅថាសម្រាលបុត្រមិនគ្រប់ខែ។ ផ្ទុយទៅវិញ បើស្ត្រីជាម្តាយធ្វើការសម្រាលបុត្រលើសពីអាយុ ៤១សប្តាហ៍ឡើងទៅ នោះគេហៅថាផ្ទៃពោះលើសខែ ។

ការមានផ្ទៃពោះលើសខែ គេបែងចែកជា២ ៖
១. អាយុគភ៌ចាប់ពី ៤១សប្តាហ៍ឡើងទៅ (Grossesse Prologée ) :  អាចជួប១៥%-២០%
២ អាយុគភ៌ចាប់ពី ៤២សប្តាហ៍ឡើងទៅ (Grossesse à Terme dépassée) : អាចជួប១% ។

ក-ការកំណត់អាយុគភ៌ ៖
យើងអាចដឹងស្ត្រីមានផ្ទៃពោះលើសខែ ទាល់តែយើងដឹងពីអាយុគភ៌ តាំងពីដំបូងរបស់គាត់ ដែលគេអាចធ្វើតាមរយៈ ៖
– ការធ្វើអេកូសាស្ត្រ ដោយការវាស់ប្រវែងកូន នៅចន្លោះ១១សប្តាហ៍ និង១៣សប្តាហ៍។
– ការមករដូវថ្ងៃទីមួយ ខែចុងក្រោយ។

ខ-ផលវិបាកលើទារក ៖
– ការថយចុះនូវបរិមាណទឹកភ្លោះ
– ភាពមិនប្រក្រតីនៃចង្វាក់បេះដូងរបស់ទារក
– ទារកជុះអាចម៍ក្នុងពោះ
– កូនអាចស្លាប់ក្នុងពោះ
– កូនមាន Syndrome d’inhalation méconiale 
– ផលវិបាកទៅលើប្រព័ន្ធប្រសាទរបស់កូន ដូចជា ប្រកាច់, មានជំងឺ Encéphalopathie anoxo-ischémiques, វិបត្តិនៃការលូតលាស់បញ្ញាស្មារតី (trouble de développement psychomoteur).
– Acidose Néonatale
– មានជំងឺឆ្កួតជ្រូកតាំងពីក្មេង
– ក្បាលធំ
– Dystocie de l’épaule
– ការបាក់ឆ្អឹង
– ប្រឈមនឹង polyglobulie 
– Sepsis Néonatale ។

គ-ការតាមដានផ្ទៃពោះលើសខែ ៖
– ត្រូវធ្វើការតាមដានផ្ទៃពោះ ឲ្យបានកាន់តែជាប់លាប់ ចាប់ពីអាយុគភ៌ ៤១សប្តាហ៍
– គួរធ្វើការតាមដាន ២-៣ដង ក្នុង១សប្តាហ៍
– វិធីសាស្ត្រក្នុងការធ្វើតាមដាន ៖
• ការថយចុះនៅចលនាបម្រះរបស់កូនក្នុងពោះ ដែលធម្មតា ស្ត្រីត្រូវការតាមដាន បីពេល ក្នុងមួយថ្ងៃ (ព្រឹក ថ្ងៃ និងល្ងាច) ដោយតាមដានមួយពេល រយៈពេល ១ម៉ោង (កូនត្រូវមានចលនាបម្រះ លើសពី៣ដង)
• ការធ្វើការវិភាគ តាមរយៈ Monitoring ទៅលើចង្វាក់បេះដូងកូន
• ការធ្វើការវិភាគ informatisé du RCF
• ការធ្វើអេកូសាស្ត្រ ដើម្បីស្វែងរកនូវការថយចុះបរិមាណទឹកភ្លោះ ដែលត្រូវធ្វើ​ ២-៣ដង ក្នុង១សប្តាហ៍ ចាប់ពីអាយុគភ៌ ៤១សប្តាហ៍ឡើងទៅ (ករណីមានការខ្វះទឹកភ្លោះ ត្រូវធ្វើការជុំរុញឲ្យឈឺពោះសម្រាល និងបន្ថែមការតាមដាន)។

ចំណាំ ៖ គ្រោះថ្នាក់លើកូន កាន់តែខ្ពស់ ករណីដែលស្ត្រីមានផ្ទៃពោះលើសខែ ហើយមានកូនលូតលាស់តូចជាងអាយុគ៌ត (RCIU)។

ដូចនេះសូមអ្នកម្តាយទាំងឡាយ ត្រូវឆាប់រួសរាន់ទៅជួបជាមួយគ្រូពេទ្យជំនាញសម្ភព ជួបពិគ្រោះ និងពិនិត្យតាមដានឲ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់អ្នកម្តាយ និងទារកក្នុងផ្ទៃ៕

(ប្រភព មន្ទីរពេទ្យកាល់ម៉ែត)

RELATED ARTICLES