នៅរដូវរងា បញ្ហាមួយដែលតាមមកជាមួយ គឺបញ្ហាបបូរមាត់ប្រេះ របក ប៉ុន្តែអ្នកអាចកែខៃ និងបង្ការបញ្ហាបបូរមាត់ ប្រេះនេះបាន ដោយលាបក្រែមរលោង ជាប្រចាំ ដើម្បីបង្កើនសំណើមដល់បបូរមាត់ ។
ក្រែមរលោង ជួយរក្សាជាតិទឹកឲ្យបបូរមាត់បានល្អ ធ្វើឲ្យបបូរមាត់មិនស្ងួត មិនប្រេះ ។ ប៉ុន្តែប្រសិនបើបបូរមាត់របស់អ្នកបានប្រេះរួចទៅហើយ អ្នកមិនត្រូវកេះ លិទ្ធ ឬបកវាទេ។
ម្យ៉ាងទៀត អ្នកគួរព្យាយាមលាបក្រែមរលោងបន្ថែម រាល់២-៣ម៉ោង ដើម្បីឲ្យបបូរមាត់មានសំណើមជាប់ជានិច្ច។
ក្រៅពីក្រែមរលោង អ្នកអាចលាបប្រេងអូលីវ ឬប្រេងចម្រាញ់ពីធម្មជាតិ មកលាបបូរមាត់ ព្រោះប្រេងទាំងនេះ ក្រៅពីជួយស្រោបបូរមាត់ និងបន្ធូរអាការបបូរមាត់ស្ងួតប្រេះ ក៏ជួយឲ្យបបូរមាត់ មានសំណើម ទន់រលោងស្អាតផងដែរ៕