Thursday, November 21, 2024
Homeសុខភាពការកន្ត្រាក់ស្បូនក្នុងពេលមានផ្ទៃពោះ និងអំឡុងពេលត្រៀមសម្រាល!

ការកន្ត្រាក់ស្បូនក្នុងពេលមានផ្ទៃពោះ និងអំឡុងពេលត្រៀមសម្រាល!

១) ការកន្ត្រាក់របស់ស្បូន (ចំកោងស្បូន) ធម្មតាក្នុងអំឡុងពេលមានផ្ទៃពោះ ៖
-ការកន្ត្រាក់របស់ស្បូន មានតិចតួច ហើយមិនទៀងទាត់ក្នុងអំឡុងពេលមានផ្ទៃពោះ។
-ក្នុងអំឡុងពេលគភ៌ ២០សប្តាហ៍ ការកន្ត្រាក់របស់ស្បូនមានប្រហែល ១-២ដង ក្នុង១ថ្ងៃ នៅពេលគ្រប់ខែ ប្រហែល១-២ដង ក្នុង១ម៉ោង។
-ការកន្ត្រាក់ស្បូននេះ ជួនកាលយូរ មានរយៈពេលប្រហែល១-២នាទី ជាការកន្ត្រាក់មិនទៀងទាត់ ហើយអាចដឹងបានដោយស្ត្រីចាប់ផ្តើមឈឺពោះពេលស្បូនកន្ត្រាក់។
-ជាមធ្យម ២សប្តាហ៍ មុនសម្រាល ស្បូនចាប់ផ្តើមកន្ត្រាក់ញាប់ជាងមុន ពី៥-៦ដង ក្នុង១ម៉ោង។

២-ការចាប់ផ្តើមឈឺពោះសម្រាល ៖
-ស្ត្រីចាប់ផ្តើមឈឺពោះ ដែលស្បូនពីមុនកន្ត្រាក់មិនទៀងទាត់ ហើយឈឺតិចតួច បែរជាស្បូនកន្ត្រាក់ទៀងទាត់ ហើយឈឺជាងមុន។
-ស្ត្រីចាប់ផ្តើមឈឺពោះ ពី២-៣ដង ក្នុង១ម៉ោង។

៣-ការឈឺពោះសម្រាល ៖
-ស្បូនកន្ត្រាក់ថេរ ២-៤ដង ក្នុង១នាទី មានរយៈពេលប្រហែល ១-២នាទី
-ការឈឺពោះសម្រាល គឺស្បូនកន្ត្រាក់ រួចសម្រាកយ៉ាងតិច ៥០នាទី ឬលឿនជាងនេះ រួចកន្ត្រាក់បន្តទៀត។

ប្រសិនបើស្ត្រីមានផ្ទៃពោះទាំងឡាយ មានអការៈឈឺពោះ ដោយស្បូនកន្ត្រាក់ ដូចដែលបានរៀបរាប់ក្នុងចំណុចការឈឺពោះសម្រាលខាងលើ សូមអញ្ជើញរួសរាន់ទៅពិនិត្យជាមួយគ្រូពេទ្យជំនាញសម្ភព រោគស្រ្តី និងជំនាញសង្គ្រោះទារក ក្នុងការត្រៀមសម្រាលនូវបុត្រធីតារបស់លោកអ្នក ។ (ប្រភព មន្ទីរពេទ្យកាល់ម៉ែត)

RELATED ARTICLES