Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិវៀតណាមដាក់បម្រាមគោចរ និងជម្លៀសមនុស្ស៨០ម៉ឺននាក់

វៀតណាមដាក់បម្រាមគោចរ និងជម្លៀសមនុស្ស៨០ម៉ឺននាក់

ប្រទេសវៀតណាមបានដាក់បម្រាមគោចរ និងជម្លៀសមនុស្សជាង ៨០ម៉ឺននាក់ ខណៈដែលព្យុះទីហ្វុងនូរូ(Noru)ដ៏ខ្លាំងក្លាមួយដែលបានជន់លិចភូមិនានានិងបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ប្រាំបីនាក់ស្លាប់នៅក្នុងប្រទេសហ្វីលីពីននិងកំពុងធ្វើដំណើរតម្រង់មកតំបន់កណ្តាលរបស់ប្រទេសវៀតណាមកាលពីថ្ងៃអង្គារ។

ទីភ្នាក់ងារអាកាសធាតុបាននិយាយថា Noru កំពុងបិកបក់ក្នុងល្បឿនអតិបរមា ១៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ទូរទស្សន៍ជាតិវៀតណាម VTV បាននិយាយថា ប្រជាជនដែលរស់នៅក្បែរឆ្នេរសមុទ្រដែលព្យុះទីហ្វុង Noru ត្រូវបានគេរំពឹងថានឹងបោកបក់នៅព្រឹកថ្ងៃពុធនេះ ត្រូវបានបញ្ជាឱ្យរកកន្លែងសុវត្ថិភាព។ សាលារៀនត្រូវបានបិទ ហើយព្រឹត្តិការណ៍សាធារណៈត្រូវបានលុបចោល។

នៅខេត្ត Da Nang និង Quang Nam បម្រាមគោចរនឹងចូលជាធរមានចាប់ពីល្ងាចថ្ងៃអង្គារ។ ទូរទស្សន៍បាននិយាយថាបម្រាមគោចរនេះនឹងហាមមនុស្សមិនឱ្យចេញក្រៅលើកលែងតែអ្នកដែលបំពេញកាតព្វកិច្ចជាផ្លូវការ។

ជើងហោះហើរនៅអាកាសយានដ្ឋានក្នុងតំបន់ចំនួនប្រាំត្រូវបានលុបចោលហើយសេវារថភ្លើងត្រូវផ្អាករហូតដល់ព្យុះទីហ្វុងឆ្លងកាត់។

ប៉ូលីសបាននិយាយថាការស្លាប់ដោយព្យុះទីហ្វុងនៅភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យរួមមានអ្នកជួយសង្គ្រោះប្រាំនាក់ដែលបានលង់ទឹកនៅក្នុងទីក្រុង San Miguel ក្នុងខេត្ត Bulacan បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់នៅពេលដែលវាត្រូវបានបុកដោយជញ្ជាំងបាក់ហើយបានទម្លាក់ពួកគេចូលទៅក្នុងទឹកជន់លិច៕

RELATED ARTICLES