Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិជនជាតិរុស្ស៊ី កំពុងភៀសខ្លួនគេចពីកំណែនទ័ព ខណៈវិមានក្រឹមឡាំង បញ្ជាក់ថា មិនទាន់មានច្បាប់អាជ្ញាសឹក ឬបិទព្រំដែនទេ

ជនជាតិរុស្ស៊ី កំពុងភៀសខ្លួនគេចពីកំណែនទ័ព ខណៈវិមានក្រឹមឡាំង បញ្ជាក់ថា មិនទាន់មានច្បាប់អាជ្ញាសឹក ឬបិទព្រំដែនទេ

កាលពីថ្ងៃអង្គារ ទី២៧ កញ្ញា ​ឆ្នាំ​២០២២ ជនជាតិរុស្សីរាប់ពាន់នាក់បានកំពុងភៀសខ្លួនចូល ទៅក្នុងប្រទេសម៉ុងហ្គោលី ដោយឆ្លងកាត់ព្រំដែនភាគខាងជើងរបស់ខ្លួនក្នុងគោលបំណងដើម្បីគេចពីកំណែនទ័ព។ក្រៅពីម៉ុងហ្គោលីប្រជាជនរុស្ស៊ី ក៏សម្រុកទៅប្រទេសហ្ស៊កហ្ស៊ីផងដែរ។​

Google

ការភៀសខ្លួននេះបានដាក់សម្ពាធបន្ថែមលើរដ្ឋាភិបាលទីក្រុងUlaanbaatarនិងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីឃ្លាត ឆ្ងាយពីជម្លោះនិងប្រកាន់ជំហរអាព្យាក្រឹត។

ជនជាតិរុស្ស៊ីត្រូវបានបង្ខំឱ្យតម្រង់ជួរជាច្រើនម៉ោងនៅច្រកព្រំដែន Kyakhta ក្នុងខេត្ត Buryatia របស់ជនជាតិភាគតិចម៉ុងហ្គោល ប៉ុន្តែពួកគេបាននិយាយថា មានជម្រើសតិចតួច បន្ទាប់ពីប្រធានាធិបតី លោកវ៉្លាឌីមៀ​ពូទីនបានប្រកាស ការចល័តទ័ពដោយផ្នែកចំនួន៣០ម៉ឺននាក់ ក្នុងគោលបំណងវាយតបប្រឆាំងជាមួយអ៊ុយក្រែនចំពោះទឹកដីដែលខ្លួនកំពុងកាន់កាប់។

ទោះបីជាពលរដ្ឋម៉ុងហ្គោលីបានធ្វើបាតុកម្មប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីក៏ដោយក៏រដ្ឋាភិបាលខ្លួនឯងនៅតែរក្សាអព្យាក្រិត្យយ៉ាងខ្ជាប់ខ្ជួន។ប្រទេសម៉ុងហ្គោលីពឹងផ្អែកទាំងស្រុងលើប្រេងនិងឧស្ម័នរបស់រុស្ស៊ី។រុស្ស៊ីគ្រោងនឹងសាងសង់បំពង់ប្រេងឆ្លងកាត់ទឹកដីរបស់ខ្លួនដើម្បីផ្គត់ផ្គង់ដល់ប្រទេសចិន។

វិមានក្រឹមឡាំង៖មិនទាន់មានច្បាប់អាជ្ញាសឹក ឬបិទព្រំដែនទេ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារបាននិយាយថាមិនមានការសម្រេចចិត្ត ណាមួយ ត្រូវបានធ្វើឡើងលើច្បាប់អាជ្ញាសឹក ឬការបិទព្រំដែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋ RIA Novosti ។

FSB ដែលជាសេវាសន្តិសុខសំខាន់របស់រុស្ស៊ី បាននិយាយថា ខ្លួនបានបញ្ជូនរថពាសដែកទៅកាន់ព្រំដែនជាមួយហ្សកហ្ស៊ី ជាកន្លែងដែលប្រជាជនរុស្ស៊ីបានឈរតម្រង់ជួរដ៏វែងបំផុតដើម្បីចាកចេញពីប្រទេស។ នេះបើយោងតាមសារព័ត៌មាន RBC ។ ជើងហោះហើរចេញពីប្រទេសរុស្ស៊ីបានលក់អស់ ហើយរថយន្តបានបន្តកន្ទុយគ្នានៅច្រកព្រំដែន ដោយមានរបាយការណ៍អំពីការឈរតម្រង់ជួររយៈពេល ៤៨ម៉ោងនៅព្រំដែនដែលជាផ្លូវតែមួយគត់ទៅកាន់ប្រទេសហ្សកហ្ស៊ីដែលជាប្រទេសជិតខាងដ៏កម្រគាំទ្រលោកខាងលិចដែលអនុញ្ញាតឱ្យពលរដ្ឋរុស្ស៊ីចូលដោយគ្មានទិដ្ឋាការ។

RELATED ARTICLES